ព័ត៌មាន
ផ្លូវស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ការរស់នៅ និងសោភ័ណ្ឌភាពទីក្រុង
កណ្ដាល ៖ ផ្លូវក្រាលបេតុងចំនួន ៤ខ្សែ នៅក្នុងក្រុងសំពៅពូន ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាម បច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដោយផ្លូវនេះនិងផ្តល់អត្ថប្រយោជន៍សម្រួលចរាចរណ៍ ការលើកកម្ពស់សោភ័ណ្ឌភាព ទីក្រុង និងការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែធ្នូ នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ប្រវែងសរុប ២ ៧៨០ ម៉ែត្រ ស្ថិតនៅភូមិខ្ពប ភូមិកប៉ាល់គឿង ភូមិព្រែកស្ទឹង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល, ក្នុងនោះឯកឧត្តមបាន រំលេចអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងការជំរុញអភិវឌ្ឍនៅតាមជនបទ, ទាំងផ្នែក សេដ្ឋកិ និងង្គមកិច្ច, គឺដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន ឱ្យមានជីវភាពរស់នៅធូរធារ និងសំបូររុងរឿង។
ឯកឧត្តម បន្តថា ជាក់ស្តែងការស្ថាបនាផ្លូវបេតុង ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទនៅទីនេះ ពិតជាមានសារៈ សំខាន់ណាស់ ដើម្បីសម្រួលដល់ចរាចរណ៍នៅក្នុងក្រុង ការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងបរិស្ថាន ដែលជាការចូលរួមជំរុញ ឱ្យទីក្រុងមួយនេះ ជាទីក្រុងដែលទាក់ទាញ ជាពិសេសការស្រូបយកសក្តានុពលវិនិយោគផ្សេងៗ ស្របតាមការគិតគូរយកចិត្តទុក របស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនកើនឡើងជាបន្តបន្ទាប់ និងដើម្បីឈានទៅសម្រេចជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ជុំវិញបញ្ហាផ្លូវនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ស្ថាបនាផ្លូវនេះឡើង ស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយ គុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ។ ចំណែកនៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ឯកឧត្តម សាន វិសាល បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងសិល្បការ្យផ្សេងៗនៅក្នុងមូលដ្ឋានរបស់ ពួកគាត់ រក្សាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែង។ ក្នុងពិធីនេះដែរ, ឯកឧត្តម បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម រដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី




















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN