ព័ត៌មាន
សហជីព៖ បើគ្មានសន្តិភាព កម្មករនិយោជិតក៏មិនអាចទទួលបានឱកាសការងារ និងជីវភាពរស់នៅសមរម្យដែរ
ភ្នំពេញ៖ ខណៈនៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ គឺជាខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា។ ទន្ទឹមនេះ ភាគីសហជីព បានលើកឡើងស្រដៀងគ្នាថា សព្វថ្ងៃនេះប្រសិនបើប្រទេសជួបបញ្ហាសង្រ្គាម កម្មករ កម្មការិនី និងប្រជាពលរដ្ឋដទៃផ្សេងទៀត ក៏មិនអាចប្រកបកិច្ចការងារបានដែរ ដោយត្រូវបាត់បង់ទាំងប្រាក់ចំណូល និងអ្វីៗគ្រប់យ៉ាងជាច្រើនថែមទៀត។
លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានលើកឡើងថា ទិវាសន្តិភាពកម្ពុជា គឺជាសារ និងជាសម្លេងមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារពាក្យថា សន្តិភាព ពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនទាំងអស់ ក្នុងការរស់នៅប្រកបដោយភាពសម្បូរសប្បាយនិងសេរីភាពពេញលេញ។
ជាមួយនេះ លោកក៏បានរម្លឹកឲ្យដឹងអំពីការឆ្លងកាត់ទុក្ខលំបាកដ៏វេទនាជាច្រើនក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទាំងសិទ្ធមិនអាចបញ្ចេញសូម្បីមតិយោបល់ ការហូបចុក និងការដើរហើរជាដើម។ ប៉ុ្តរូមកដល់ពេលនេះ ្នាំ២០២៤ និងឈានដល់ឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានមេគ្គុទេស៍ក្នុងការដឹកនាំដ៏វៃឆ្លាត ដូច្នេះប្រទេសទទួលបានសន្តិភាពពេញលេញ ទាំងក្នុងវិស័យការងារ ការពារជាតិ និងទាំងវិស័យសេដ្ឋកិច្ច គឺសន្តិភាពទាំងព្រមតែម្តង។
លោកស្រី ទេព គឹមវណ្ណារី ប្រធានកិត្តិយសសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា ទិវាសន្តិភាពនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់កម្មករនិយោជិត ដោយសារថា ទី១.ការរស់រានមានជីវិត ដែលបានចាកផុតពីសម័យសង្រ្គាម ទី២.មានសិទ្ធិសេរីភាពក្នុងការដើរហើរ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការរស់នៅ និងសិទ្ធិសេរីក្នុងការបង្កើនចំណេះដឹងជាដើម ដែលទាំងនេះ គឺពិតជាបង្ហាញអំពីសុខសន្តិភាពយ៉ាងលេញក្នុងការរស់នៅរបស់ប្រជាជនគ្រប់ៗរូប។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» បានត្រៀមរៀបចំកម្មវិធីអបអរ នៅវិមានឈ្នះឈ្នះ និងនៅវិមានកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងផែនការរបស់អនុគណៈកម្មការរៀបចំពិធី ក៏បានត្រៀមរៀបចំកម្លាំងចូលរួមសរុបចំនួនជិត ២ម៉ឺននាក់ និងមានការអុជកាំជ្រួចរយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីនេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN