ព័ត៌មាន
អភិបាលរាជធានី ចុះពិនិត្យការរៀបចំត្រៀមសម្រាប់ការប្រកួតបាល់ទាត់ អបអរសាទរ « ទិវាសន្តិភាពកម្ពុជា» នៅថ្ងៃស្អែក
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំងបរិស្ថានអនាម័យ ដើម្បីត្រៀមស្វាគមន៍សម្រាប់ព្រឹត្តិការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា » ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ស្អែកនេះ ។
ការចុះពិនិត្យនេះ ដើម្បីធានាបាន១០០ភាគរយ លើរបៀបរៀបរយ និងសន្តិសុខសណ្តាប់ធ្នាប់ រួមទាំងអនាម័យខាង ធ្វើឡើងនាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍ ស្ថិតនៅមហាវិថី វិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ឯកឧត្តមអភិបាលរាជធានី បានអញ្ចើញត្រួតពិនិត្យ ទីតាំងទាំងអស់ ក្នុងពហុកីឡដ្ឋាន ពិសេសទីតាំងសាលសម្រាប់ការចូលរួមទស្សនារបស់ពលរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់រាជរដ្ឋាភិបាល ដែលនឹងមានវត្តមានក្នុងថ្ងៃប្រកួត ។
ឯកឧត្តម បានណែនាំឱ្យម្លាំងអ្ញាធរ និងសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត លើបញ្ហាសន្តិសុខ ត្រូវពង្រឹងការការពារ និងត្រួតពិនិត្យឱ្យបានម៉ត់ច៉ត់ ទាំងតម្រាយផ្លូវចូល ទីតាំងចូលមក រួមទាំងទីលានប្រកួតជាដើម ។
ចំពោះបរិស្ថានអនាម័យ ក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងការបាញ់លាងសម្អាតឱ្យបានស្អាតល្អ១០០ភាគរយផងដែរ ដើម្បីសោភ័ណ្ឌភាពល្អប្រសើរ អាចញ៉ាងឱ្យបរិយាកាសក្នុងព្រឹត្តិការណ៍កាន់តែប្រព្រឹត្តិទៅបានដោយរលូន ។
សូមបញ្ជាក់ថា ៖ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ « ទិវាសន្តិភាពកម្ពុជា » គឺ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រធានគ្រូបង្វឹកកិត្តិយសក្រុមតារាបាល់ទាត់កម្ពុជា ( Cambodia Football Super Stars ) ។
ការបង្កើតព្រឹត្តិការណ៍នេះឡើងមក គឺដោយសម្តេចតេជោ ចង់ឃើញបរិយាកាសសប្បាយរីករាយ ក្រោមម្លប់ នៃសន្តិភាព នៅក្នុងថ្ងៃអនុស្សាវរីយ៍ នៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងដែលបានហែកហួរប្រទេសជាតិដ៏កំសត់ អស់ជាង៣ទសវត្សរ៍កន្លងមក ។ នៅថ្ងៃប្រកួតស្អែកនេះដែរ សម្តេចក៏នឹងអញ្ចើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមទស្សនាផងដែរ៕ អត្ថបទ៖ លីហេង











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN