ព័ត៌មាន
ក្រសួងមុខងារសាធារណៈចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការប្រឡងមន្ត្រីចូលបម្រើការងារ អគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការចាប់ធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលឯកឧត្តមបានចុះត្រួតពិនិត្យដោយផ្ទាល់។
ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ បានចាប់ផ្ដើមដំណើការកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនទាំងជាង ៥ ០០០ នាក់ដែលប្រឡងជាមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថាបន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។
ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូ
ការវើកំណែសន្លឹកកិច្ចការ ាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។
សម្រាប់ការធ្វើកំណែនេះ គឺប្រើប្រាស់គរុនិស្សិតចំនួន ១៣០នាក់។ ការប្រើប្រាស់ចំនួនអ្នកកែច្រើន គឺក្នុងគោលដៅបញ្ចប់ឱ្យបានលឿន និងប្រកាសលទ្ធផលឱ្យបានមុនបំណាច់ឆ្នាំ ២០២៤នេះ។ គួរបញ្ជាក់ថា វិញ្ញាសានៃការប្រឡងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១នេះ ជាវិញ្ញាសាបែបជ្រើស MCQ ដែលអាចលឿនសម្រាប់ការកែ។
សូមជម្រាបថា ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន ៣ដំណាក់។ ដំណាក់កាលទី ១ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលចាប់ផ្ដើមធ្វើកំណែនៅថ្ងៃនេះ។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ជាប់ក្នុងការប្រឡងលើកទី ១នេះ ត្រូវត្រៀមរៀបចំខ្លួន ចូលរួមប្រឡងក្នុងវិញ្ញាសារសរសេរលើកទី ២ ដែលក្រសួងមុខងារសាធារណៈ នឹងជូនដំណឹងកាលបរិច្ឆេទនាពេលបន្ទាប់។ បេក្ខជនដែលប្រឡងជាប់ក្នុងវិញ្ញាសាសរសេរលើកទី ២ ត្រូវឈានដល់វគ្គចុងក្រោយ ដែលជាការសម្ភាសន៍ផ្ទាល់មាត់។ ចំនួនជ្រើសរើសចុងក្រោយសម្រាប់ការបំពេញការងារក្នុងអគ្គនាយកដ្ឋានពន្ធដារ គឺចំនួន ២៥៧នាក់ប៉ុណ្ណោះ៕
អត្ថបទ៖គឹមហុក










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN