ព័ត៌មាន
ការទទួលពាន «ស៥» គឺជាការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពការងារ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស មិនទាន់បានទទួលពាន «ស៥» ត្រូវខិតខំបន្តទៀត ដើម្បីធ្វើ ឱ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពការងារ សម្រាប់បង្កើនផលិតភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល ដែលនាំប៉ះពាល់ដល់ការប្រកួតប្រជែង។
ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មវិធីប្រគល់ ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី ២៧ ខែធ្នូ នេះថា ការអនុវត្តវិធីសាស្រ្ត «ស៥» ជាវិធីសាស្រ្ត សាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស មិនថាតែឧស្សាហកម្មធុនស្រាល ឬធុនធ្ងន់ ផលិតម្ហូបអាហារ ឬមិនមែនអាហារ និងសេវាកម្ម ដោយសារតែវាមានចំណុចពិសេសមួយ «ស៥» ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការចាប់ផ្តើមនូវវិធីសាស្ត្រអភិវឌ្ឍផលិតភាពដទៃទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការខិតខំបរឹងប្រែងពីដ្ឋាភិបាលកម្ពុជា នាអណត្តទី ៧នេះ ក្រោមការដឹកនាំតាមមាគ៌ាដ៏ត្រឹម ត្រូវ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ប្រទេសកម្ពុជា មានការ អភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្ម ជាវិស័យស្នូលសម្រាប់ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
ជុំវិញ «ស៥» នេះ, ឯកឧត្តម ង៉ែត វិបុល អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត លើកឡើងផងដែរថា ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិយើង សម្រាប់ការដំណើរឆ្ពោះទៅ នៃការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រែ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្តម បន្តថា ចំណែកការអនុវត្តវិធីសាស្រ្ត «ស៥» នេះ បានជួយបំបាត់ភាពអសកម្មនានាដូចជា ការខ្ជះខ្ជាយពេលវេលា, វត្ថុធាតុដើម, ផលិតផលខូច, ភាពគ្មានសណ្តាប់ធ្នាប់នៅកន្លែងការងារ និងភាពគ្មានអនាម័យ។ ដូច្នេះ «ស៥» បាននាំមកនូវ អត្ថប្រយោជន៍រួមមាន ប្រសិទ្ធភាពការងារ, ទីតាំងផលិតមានភាពស្រស់ស្រាយ, អនាម័យល្អ, កាត់ថ្លៃដើមផលិត, បង្កើនប្រាក់ ចំណេញ, ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ច ក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តភាព។
សូមបញ្ជាក់ថា៖ ជុំវិញការអនុវត្តន៍ ស៥ នេះរួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ៕
អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN