ព័ត៌មាន
ក្រុមយុវជនប្រមាណ៣០០០នាក់នាំគ្នាបោះជំរំដើម្បីអបអរសាទរទិវាសន្តិភាពលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះលើភ្នំ២០០ស្រុកអន្លង់វែង
ឧត្តរមានជ័យ÷ក្រុមយុវជនប្រមាណ៣០០០នាក់បាននាំគនាបោះជំរំដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ ឈ្នះឈ្នះ លើទីតាំងភ្នំ២០០ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៌ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារាត្រីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅទីតាំងភ្នំ២០០គឺជាកន្លែងមូលដ្ឋានកែច្នៃគ្រាប់កាំភ្លើងមួយ របស់អតីតយោធាខ្មែរក្រហមចុងក្រោយបំផុត ក្នុងចំណោមទីតាំងចំនួន១៤ កន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់ទាំងនោះ ប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅព្រំដែន នូវថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១០ ដោយក្រសួងទេសចរណ៍មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្ស និងការអភិវឌ្ឍសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សូមបញជាក់ា ក្នុងនុក្រឹត្យរបស់រាជរដ្ខាភិបាលកម្ពុជា គោលបំណងធ្វើការអភិរក្សនៅទីតាំងសំខាន់ៗ ដែលជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹង និងចងចាំអំពីនយោបាយ មេដឹកនាំរបស់បនប្រល័យពូជសាសន៍ផងដែរ។ហើយការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងនោះបែងចែកជា២តំបន់គឺ តំបន់លើភ្នំ(តំបន់ក) និងតំបន់ជើងភ្នំ(តំបន់ខ)។ក្នុងនោះតំបន់(ក)ក៏មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៦ទីតាំងនិងតំបន់(ខ)ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប និងជើងភ្នំដងរែកដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៨កន្លែងផងដែរ។
កក្តាទាំងអស់នេះ គឺសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពីកក្តាសុខសន្តិភាពពេញលេញទើបយើងអាចមានឱកាសមានការរៀបចំនូវកម្មពិធីផ្សេងៗប្រកបដោយភាពរលូនដូច្នេះយើងត្រូវរក្សាសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតផងដែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN