ព័ត៌មាន
អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើវិស័យមនុស្សធម៍
ប៉ៃលិន៖ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីខួប នៃការសាងសង់អាគារ អនុសាខាកាកបាទក្រហមស្រុក រយៈពេល១១ឆ្នាំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាគារអនុសាខា។ ពិធីនេះ ក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូ វ៉ែន ច័ន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ ,ព្រះសង្ឃទាំងពីរគណៈ, លោកឧកញ្ញាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត ,ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកឧកញ៉ា លោក-លោកស្រី សមាជិកសភាពាណិជ្ជកម្មខេត្ត, លោក- លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុក និងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្តជាច្រើនរូប។
លោក ឡោ ស៊ុនជាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានមានប្រសាសន៍លើកឡើងថា៖ អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ មានទីតាំងនៅបណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានសាងសង់ ចាប់ពីថ្ងៃទី ខមិថុនា ឆ្នាំ២០១៣ និងបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៣ ដែលគិតមកទល់ពេលនេះ មានអាយុកាលជាង ១១ឆ្នាំ ហើយ ។ អគារនេះមានទំហំ បណ្តោយ ១២ម៉ែត្រ ទទឹង ៦ម៉ែត្រ លយចេញទៅខាងមុខ ប្រវែង ៤ម៉ែត្រ នៅខាងក្នុងមានបន្ទប់ឃ្លាំងមួយ បន្ទប់សាលប្រជុំមួយ ,បន្ទប់ការិយាល័យមួយបន្ទប់ និងបន្ទប់ទឹកមួយ រីឯខាងក្រៅអគារ មានបន្ទប់អនាម័យពីរ របងព័ទ្ធជុំវិញកម្ពស់ ២ម៉ែត្រ ដែលមានក្រឡាផ្ទៃដី សរុបចំនួន ៥៤៦ ម៉ែត្រការ៉េ ។ លោបន្តថា៖ ការសាងសង់ អគារស្នាក់ការអនុសាខានេះ ចំណាយថវិកា សរុបចំនួន ៣៤,៥០០ ដុល្លារអាមេរិក ដែលថវិកានេះ មានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការសាខា ចំនួន ១០,០០០ ដុល្លារមេរិក, លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភថវិកា ចំនួន ៩,១៦៨ ដុល្លារមេរិក,ថវិកាផ្ទាល់របស់ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសមាជិកសមាជិការចំនួន ៦,៣០០ ដុល្លារមេរិក និងថវិកាដែលបានមកពីការគៀងគរថវិកា ពីសប្បុរសជន បន្តនានា រហូតសាងសង់អគាររួចរាល់ និង បានធ្វើការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផងដែរ ។
មានប្រសាសន៍ក្នុងឪកាសនេះដែរលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន គ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួនគឺ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤(ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ ជាការពិតប្រទេសជាតិើង មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ តែយ៉ាងណា ប្រជាជនមួយចំនួននៅតែប្រឈម និងរងគ្រោះ ដោយសារគ្រោះ មហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការ ជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា ហេតុនេះហើយទើបសាខាកាកបាទក្រហមខេត្ត បានបង្កើតឲ្យមានបណ្តាញអ្នកស្ម័គ្រចិត្តគ្រប់ ភូមិ / ឃុំ ដើម្បីត្រៀម ប្រមូលព័ត៌មាន អំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ប្រយោជន៍ជួយ ពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។ ជាក់ស្តែងនៅថ្ងៃនេះ យើងបានសម្ភោធអាគា អនុសាខាស្រុកសាលាក្រៅ ដើម្បីបង្ករភាពងាយស្រួល ដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ បម្រើការងារជូនប្រជាពលរដ្ឋផងដែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN