ព័ត៌មាន
អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ
នៅឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ការអភិវឌ្ឍ និងធ្វើទំនើបកម្មនេះទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ អគារS ដែលមានអ្នកចូលរួមចំនួនប្រមាណជាង៧រយនាក់។
នៅក្នុងអង្គពិធី លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានធនធានមនុស្សបានបង្ហាញពីលទ្ធផលការងារអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ ដោយអគ្គនាយកដ្ឋានធនធានមនុស្សសម្រេចបានលទ្ធផលជាច្រើនដូចជា៖ បានបង្កើត និងកំពុងដាក់ឱ្យប្រើកម្មវិធីគ្រប់គ្រងវត្តមានមន្រ្តីនគរបាលជាិ (VATTMEAN) នៅក្នុង Google Play និង App store និងកម្មវិធីសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់ គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិតាម Web Application និង Mobile App។ បានរៀបចំ Domain និង Sub Domain ផ្លូវការរបស់អគ្គនាយកដ្ឋានធនធានមនុស្ស នៅក្រោម Domain ក្រសួងមហាផ្ទៃសម្រាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីនគរបាលជាតិ និងកម្មវិធីសុំច្បាប់របស់មន្ត្រីនគរបាលជាតិ។ បាន Register Broadcom Account ជាមួយសារអេឡិកត្រូនិកផ្លូវការរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការផ្ទេរ Owner License មកក្រោមកម្មសិទ្ធិរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងបានធ្វើបច្ចុប្បន្នភាពទិន្នន័យដោយស្កែនរូបថតរបស់មន្រ្តីរាជការជាដើម។
គួរបញ្ជាក់ដែរថា សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ រួមមាន៖ ទី១.ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ទី២.ចែករំលែកបទពិសោធន៍ល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារបុគ្គលិក និងទី៣-ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យឆ្លើយតបទៅនឹង បេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងសំណូមពររបស់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត៕ អត្ថបទ៖ ទូច សោភ័ណ

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន21 hours ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន