ព័ត៌មាន
ពលរដ្ឋជាច្រើនត្រៀមចូលរួមព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលគ្រោងចាប់ផ្តើមផ្លូវការនាថ្ងៃស្អែក
ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងឈានចូលមកដល់ក្នុងថ្ងៃទី៣១ ខែធ្នូស្អែកនេះ ដែលនឹងមានការបង្ហាញទស្សនីយភាពជាច្រើន ដូចជាក្បួនព្យុហយាត្រាជាដើមដើម្បីបង្ហាញសិល្បៈវប្បធម៌សម្បូរបែបរបស់កម្ពុជា។ ខណៈប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
កំពុងដើរទស្សនា និងថតរូបលេងកម្សាន្តនៅមុខព្រះបរមរាជវាំង កញ្ញា លីម ម៉ារី ជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា កញ្ញាពិតជាសប្បាយរីករាយណាស់ នៅពេលដែលកម្ពុជាអាចរៀបចំនូវព្រឹត្តិការណ៍ល្អៗជាបន្តបន្ទាប់ ដែលបង្ហាញពីឆន្ទៈរួបរួមគ្នាក្នុងការបន្តរក្សាសុខសន្តិភាព ក៏ដូចជាបង្ហាញនូវអ្វីដែលខ្មែរកំពុងមាន និងការរស់នៅប្រកបដោយភាពសម្បូរសប្បាយក្រោមការដឹកនាំដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសការបង្ហាញពីររបរួម សាមគ្គីភាពរបស់ខ្មែរតែមួយ។
ស្រដៀងគ្នានេះ ក្រុមប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តនៅមុខព្រះបរមរាជវាំងដែរ បានលើកឡើងថា ព្រោះតែកត្តាសុខសន្តិភាព ទើបធ្វើឲ្យកម្ពុជាអាចប្រារព្ធនូវព្រឹត្តិការណ៍ធំៗជាច្រើន បើគ្មានសន្តិភាព ក៏មិនអាចមានអ្វីៗគ្រប់យ៉ាងបានដូចគ្នាដែរ។ ប្រជាពលរដ្ឋ ក៏បានបន្តអំពាវនាវដល់មហាជនអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីមើលពីទិដ្ឋភាពទូទៅផ្សេងៗ និងការបង្ហាញពីវប្បធម៌យ៉ាងសម្បូរបែបរបស់ខ្មែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជាព្រឹត្តិការណ៍ថ្មីមួយថែមទៀត ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥ ស្ថិតនៅនៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN