ព័ត៌មាន
នគរបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំបញ្ហាក្មេងទំនើង
នគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល បន្តចុះផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានដឹកនាំកម្លាំងនគរបាលជំនាញ ចុះផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៃសាលាពិភពបញ្ញា ស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងនោះដែរ វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នគរបាលខណ្ឌកំបូល បានសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងស្នើរសុំសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើសបានទាន់ពេលវេលា ជាពិសេសបញ្ហា ក្មេងទំនើង។
លោកឱកាសចុះផ្សព្វផ្សាយនេះដែរ លោកអធិកា បានឲ្យជំនាញពាក់ព័ន្ធនីមួយៗ ធ្វើការពន្យល់បញ្ជ្រាប ដល់សិស្សានុសិស្ស ឲ្យយល់ដឹងពី ផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដែលធ្វើឲ្យប៉ះពាល់ដល់ ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រមុខរដ្ឋាភិបាល បានដាក់បញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត បង្កើនពង្រឹង បង្ការទប់ស្កាត់ បន្ថែមទៀត ជាពិសេស ត្រូវសហការជាមួយគណៈគ្រប់គ្រងសាលា ចុះផ្សព្វផ្សាយ ដល់សាលារៀន៕ អត្ថបទ៖ កុម្ភៈ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN