ព័ត៌មាន
សម្ដេចធិបតី៖ ជោគជ័យព្រឹត្តិការណ៍ធំៗ និងការជួបជុំលេង-ទស្សនាកីឡា អាស្រ័យកត្ដាចម្បងបំផុត គឺសន្ដិភាព
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកនូវមហាជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការរៀបចំនូវព្រឹត្តិការណ៍កីឡាធំៗជាបន្ដបន្ទាប់ គឺមិនមែនកើតឡើងដោយចៃដន្យឡើយ តែអាស្រ័យកត្ដាចម្បងបំផុត គឺកត្ដាប្រទេសកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ។
ប្រសាសន៍របស់សម្ដេចបរធិបតី ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការប្រកួតមិត្តភាពចំនួន ២គូ និងមានប្រជាពលរដ្ឋ និងយុវជនរាប់ម៉ឺនាក់ បានចូលរួមទស្សនាពេញ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំលេងកីឡា និងទស្សនាការប្រកួតព្រឹត្តិការណ៍បាល់ទាត់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីស្រលាញ់កីឡា និងការចូលរួមថែរក្សាសន្ដិភាព ដែលបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្ដិភាព» ហើយព្រឹត្តិការណ៍នេះ ក៏បានទាញសម្ដេចឲ្យរំលឹកដល់អនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៃជោគជ័យកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងបានកោតស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ។
សម្ដេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ទាំងអស់នេះ ពុំមែនកើតឡើងដោយចៃដន្យ តែដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ ដោយផ្ដើមចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់យុវជនសម័យមុន និងឥស្សរជន ជាក់ស្ដែងសម្ដេចបានរំម្លឹកនូវប្រសាសន៍របស់ឯកឧត្តមនាយឧត្តមនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានលើកឡើងថា យុវជនកម្ពុជាសម័យនេះ មានសំណាង ដ្បិតស្របពេលកំពុងទស្សនាបាល់ទាត់ដោយរីករាយនៅពហុកីឡដ្ឋានជាតិ ផ្ទុយពីបណ្ដាប្រទេសកំពុងមានសង្គ្រាម ដែលយុវជនកំពុងតែត្រូវស្លាប់ ភ័យខ្លាច វេទនាបែកបាក់គ្រួសារជាដើម ។
បន្ទាប់ពីមានប្រសាសន៍ថ្លែងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» ថ្ងៃទី ២៩ ខែធ្នូ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងកូនប្រុស បានអញ្ជើញទស្សនាការប្រកួត រហូតដល់ចប់ ក្នុងនោះដែរ សម្រាប់គូពិសេស រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានវត្តមានកីឡាករជាថ្នាក់ដឹកនាំកំពូលៗក្នុងជួរាជរដ្ឋាភិបាល អតីតកីឡាករ និងយុវជន មកពីគ្រប់មជ្ឈដ្ឋាន បានយកឈ្នះយកឈ្នះក្រុមបាល់ទាត់តារាកម្ពុជា(A) ដោយលទ្ធផល ១-០ នៅចុងម៉ោង គ្រាដែល ១គូទៀត គឺក្រុមបាល់ទាត់គុនខ្មែរអលស្ដារ ប្រកួតស្មើក្រុមបាល់ទាត់តារាកម្ពុជា(B) ដោយលទ្ធផល ១-១ ៕ អត្ថបទ លី ឈុនឡា















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN