ព័ត៌មាន
ពលរដ្ឋជាច្រើនបន្តចូលរួមទស្សនាការហាត់សម សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជាអបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥
កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាច្រើន បានមកប្រមូលផ្ដុំនាវេលាល្ងាច រហូតដល់យប់ជ្រៅនៅមុខព្រះបរមរាជវាំង ដើម្បីទស្សនាការសម្ដែងសមរបស់ក្រុមយុវជន និងសិល្បៈករ ដែលនឹងចូលរួមសម្ដែងសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។

មុននឹងឈានដល់ថ្ងៃប្រារព្ធពិធីសាទរកម្ពុជាចូលមកដល់ ក្រុមយុវជន និងសិល្បករ រាប់រយនាក់ បានបន្តហាត់សមជារៀងរាល់ល្ងាចរហូតដល់យប់ជ្រៅ ដើម្បីត្រៀមខ្លួនផ្ដល់ទស្សនីយភាពដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ។
ការសម្ដែងសមរៀងរាល់ល្ងាចនេះ បានស្រូបទាញវត្តមានប្រជាពលរដ្ឋជាច្រើនកកកុញ នៅមុខព្រះបរមរាជវាំង។ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ជាយុវជន ជាក្រុមគ្រួសារ បានមកទស្សនាការសម្ដែងសម ក៏ដូចជាការតុបតែងល្អ និងថតផ្ដិតយករូបភាពៗស្អាតៗ។ ក្រៅពីវត្តមានអ្នករស់នៅរាជធានីភ្នំពេញ ក៏មានវត្តមានពលរដ្ឋមួយចំនួនធ្វើដំណើរមកពីតាមខេត្តផងដែរ។ ពួគម្នាក់ៗេញចិត្តនឹងការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ដែលកម្ពុជារៀបចំជាលើកដំបូងនេះ។

ការសម្ដែងសមនាថ្ងៃចុងក្រោយនេះ ក៏មានវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ការសមនាថ្ងៃចុងក្រោយ រួមមានការសមរបាំជូនពរ សាទរកម្ពុជា របាំសហម័យដំណើររួមគ្នា ពិធីដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងការចាក់វីដេអូឯកសារ សាទរកម្ពុជា ជាដើម។
ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើង។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារមាត់ទន្លេចតុមុខ រហូតមកដល់សួន ច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ លើសពីនេះ ក៏មានការរៀបចំ ទីតាំងស្តង់ម្ហូបអាហារប្រពៃណី ដែលជាឱជារសនៃអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៃមាតុភូមិកម្ពុជា។ អ្នករៀបចំព្រឹត្តិការណ៍នឹងសហការជាមួយវិចិត្រករដើម្បីនាំ យកនូវគំនិតច្នៃប្រឌិតនៃការរចនាគំនូរ ការតុបតែងភ្លើងពណ៌ និងសកម្មភាពរីករាយចម្រុះ ជាច្រើនទៀត។
កាន់តែពិសេស នៅវេលាអស្តង្គត គឺមាន “ក្បួនដង្ហែសាទរកម្ពុជា” ដ៏ធំ ដែលមានការចូលរួមពីពលរដ្ឋប្រមាណ ៣ ០០០នាក់ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះ មានទាំងតួយក្សរហូតដល់ ២០០នាក់ ទីងមោងចំនួន ៨៥ ស្គរទម្ងន់ ៣តោន ពោងបណ្ដែតយក្ស គោមយក្ស ជាដើម៕ អត្ថបទ៖ គឹមហុក













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN