ព័ត៌មាន
ពលរដ្ឋរាជធានី-ខេត្តលើកឡើងថាតាមរយៈព្រឹតិ្តការណ៍«សាទរកម្ពុជា» ខ្មែរត្រូវស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរឲ្យកាន់តែថ្កុំថ្កើន
បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត ដែលបានមកចូលរួមទស្សនាការរៀបចំព្រឹតិ្តការណ៍សាទរកម្ពុជា នៅសួនច្បារមុខព្រះបរមរាជវាំង បានថ្លែងប្រាប់ BTV ព័ត៌មាន នារាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះថា កត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកម្ពុជាបានរៀបចំព្រឹតិ្តការណ៍«សាទរកម្ពុជា» ដូច្នេះខ្មែរត្រូវតែស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរឲ្យកាន់តែថ្កុំថ្កើន។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត បានលើកឡើងស្រដៀងគ្នាថា ថ្ងៃនេះពួកគាត់បាននាំក្រុមគ្រួសារមកទស្សនាកម្សាន្តនៅសួនច្បារមុខព្រះបរមរាជវាំង ដោយមានការហាត់សមសម្តែងពីក្រុមសិល្បករ សិល្បការិនី និងក្រុមយុវជនស្ម័គ្រចិត្ត លើទម្រង់សិល្បៈបុរាណ សម័យ ជាច្រើនទម្រង់។ ពលរដ្ឋបានលើកឡើងថា ក្រោយបានទស្សនាផ្ទាល់ ពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ដោយឃើញមានការរៀបចំផ្តោតសំខាន់លើវប្បធម៌ អរិយធម៌ រួមបញ្ចូលគ្នា ដើម្បីផ្សព្វផ្សាយជូនដល់ភ្ញៀវទេសចរក្នុស្រុក និងភ្ញៀវទេសចរបរទេស។
សូមបញ្ជាក់ផងដែរថា «សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែល ស.ស.យ.ក.ធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផល នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនារាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ឆ្លងចូលឆ្នាំ២០២៥។ ក្នុងនោះមានកម្មវិធីជាច្រើនដូចជា៖ ក្បួនដង្ហែបែបវប្បធម៌ប្រពៃណីជាង១០ក្បួន,ផែនតន្រ្តីប្រជាប្រិយប្រមាណ១០ផែន និងក្បួនដង្ហែសាទរកម្ពុជា ប្រមាណ១០ក្បួនទៀត រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតផង។ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា៕ អត្ថបទ រដ្ឋា













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN