ព័ត៌មាន
នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកមនុស្សជិត ១.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១.០០០នាក់ បានចូលចតដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
លោក បន្តថា នាវា នេះ ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរជម្រុះជាតិសាសន៍សរុប ៨៧២នាក់ ក្នុងនោះ មាននាវិក ៤០២នាក់ ជាតិសាសន៍ដែលច្រើនជាងគេ គឺជនជាតិអាមេរិកកាំង អង់គ្លេស និងអូស្ត្រាលី ។ ក្នុងដំណើរទេសចរណ៍អន្តរជាតិ មកពីប្រទេសវៀតណាម ចូលសំចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ (កម្ពុជា) រួចនឹងបន្តដំណើរទៅប្រទេសថៃ នៅយប់ថ្ងៃទី៣១ ខែធ្នូ នេះ ដដែល។ នាវា នេះ មានបណ្តោយប្រវែងជាង ២០០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ។
លោក បន្ថែមថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបាន្វយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN