ព័ត៌មាន
[UPDATE] តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon
អាជ្ញាធរស៊ើបអង្កេតបាននិយាយថា តុលាការកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (៣១ ធ្នូ) នេះ បានអនុម័តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងផ្អាកពីអំណាច ជុំវិញការសម្រេចចិត្តដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ របស់លោក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ CIO បានបញ្ជាក់ថា តុលាការទីក្រុងសេអ៊ូល ប្រចាំតំបន់ខាងលិច បានអនុម័តដីកាដែលស្នើដោយអ្នកស៊ើបអង្កេត ទទួលបន្ទុកពិនិត្យមើលការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នេះជាដីកាចាប់ខ្លួនដំបូងហើយ ដែលចេញសម្រាប់ប្រធានាធិបតីកំពុងកាន់អំណាចនៅកូរ៉េខាងត្បូង។ គេមិនទាន់ដឹងច្បាស់ទេថា តើដីកាចាប់ខ្លួនលោក Yoon នឹងត្រូវអនុវត្តនៅពេលណា ឬដោយរបៀបណានះ។ សេវាសន្តសុខប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាត់ចែងដីកានេះតាមដំណើរការសមស្រប។

ការិយាល័យ CIO និយាយថា តុលាការក៏បានអនុម័តដីកាឆែកឆេរនិវេសនដ្ឋានរបស់លោក Yoon ផងដែរ។ កន្លងមក នគរបាលបានព្យាយាមចូលឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតី ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួន ប៉ុន្តែមិនបានជោគជ័យទេ ដោយសារតែសេវាសន្តិសុខប្រធានាធិបតីរារាំងមិនឱ្យចូល៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល