ព័ត៌មាន
ផលិតផលខ្មែរជាង១០០ស្តង់ដាក់តាំងបង្ហាញលក់ក្នុងព្រឹត្តិការណ៍សាទរកម្ពុជាអបអរឆ្នាំថ្មី ឆ្នាំសកល២០២៥
នៅក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ផលិតផលខ្មែរជាច្រើនរយមុខទំនិញត្រូវបានដាក់តាំងបង្ហាញលក់ រួមមាន វត្ថុអនុស្សាវរីយ៍ សម្ភារៈប្រើប្រាស់ និងម្ហូបអាហារជាដើម ដោយទទួលការគាំទ្រ និងលក់ដាច់ជាខ្លាំងពីអ្នកចូលរួមទស្សនាព្រឹត្តិការណ៍នេះ។
ក្រុមអាជីវករដែលចូលរួមក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា គិតមកដល់ពេលនេះ គឺជាថ្ងៃទី៣ហើយដែលបានដាក់តាំងបង្ហាញលក់ផលិតផលទាំងអស់ ដោយទទួលការចាប់អារម្មណ៍ និងលក់ដាច់អស់ច្រើនពីអ្នកដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ក្រុមអាជីវករបានឲ្យដឹងស្រដៀងគ្នាទៀតថា ជាការកត់សម្គាល់ថា ក្រៅពីការដាក់តាំងលក់ផលិតផលទាំងនេះប្រជាពលរដ្ឋដែលចូលរួមដើរលេងកម្សាន្តក្នុងព្រឹត្តការណ៍នេះ ប្រកបដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា និងបានស្វែងយល់អំពីផលិតផលក្នុងស្រុកផងដែរ ដោយមានការសួរនាំព័ត៌មាន និងទិញយកទៅប្រើប្រាស់ និងផលិតផលមួយចំនួនផ្សេងទៀតទិញទុកបរិភោគ។
ក្រុមអាជីវករទាំងនេះ ក៏បានអំពាវនាវសាធារណជនទូទៅទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តជាមួយនឹងកម្មវិាទរកម្ពុជា ដែលនឹង្រារព្វធ្វើចាប់ពីរសៀលថ្ងៃនេះតទៅ នៅមុខព្រះបរមរាជវាំង រហូតដល់ថ្ងៃថ្មី ឆ្នាំថ្មី ឆ្នាំ២០២៥។
យោងតាមគណៈកម្មការរៀបចំព្រឹត្តការណ៍ “សាទរកម្ពុជា” ឬ “Celebrating Cambodia” បានគូសបញ្ជាក់ថា គឺជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើង «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍នេះ ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ«អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង«ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានបង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម«ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម៕ អត្ថបទ ឈិត បូរ៉ាវី












-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល