ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិាពេលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។

សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះស្រពាប់ស្រពោនមកមានស្នាមញញឹមស្រស់ស្រាយ… ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។

ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ កម្មវិធី «សាទរកម្ពុជា» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនិងមានប្រជាពលរដ្ឋនិងយុវជនចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។ បើទោះបីជាមានជនជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកឧបទ្ទវហេតុបន្តិចបន្តួចដែលកើតឡើងដោយសារបញ្ហាបច្ចេកទេសដើម្បីជាន់ពន្លិចតម្លៃជាតិសាសន៍ខ្លួនឯងយ៉ាងណាកតី ៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែរក្សាភាពសប្បាយរីករាយនិងមោទនភាពជានិច្ចចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាន។

សរុបមកវិញ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចបាត់បង់ទៅវិញឡើយ ពីព្រោះវាជាក្តីសុខសប្បាយដែលកម្រកើតមានណាស់ នៅក្នុងប្រទេសកម្ពុជាដ៏កំសត់របស់យើង។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបាននូវស្នាមញញឹមនិងក្តីសង្ឃឹមនេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យជនណាឬក្រុមណាមកបំផ្លាញបានជាដាច់ខាត៕





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ