ព័ត៌មាន
ភ្ញៀវទេសចរជិត៤០ម៉ឺននាក់ទៅលេងខេត្តព្រះសីហនុកំលុងថ្ងៃឆ្លងឆ្នាំសកល កើនឡើងជាង១២ភាគរយធៀបនឹងឆ្នាំមុន
ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំ សកល ២០២៤-២០២៥ ភ្ញៀវទេសចរចូលលេងកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួនជិត៤០ម៉ឺននាក់ កើនឡើង ជាង១២ភាគរយ ធៀបនឹងឆ្នាំមុន ។ ភ្ញៀវជាតិ មានចំនួនជាងជិត៣៩ម៉ឺននាក់ កើនឡើង ១២,៥៥% និងភ្ញៀវបរ ទេស ៤.៤១៣នាក់ កើនឡើង២០,៨៧%។ ភ្ញៀវចូលកម្សាន្តតាមបណ្តាឆ្នេរ កោះ និងរមណីយដ្ឋាននានា ។ ដោយ ឡែក ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្ដព្រះសីហនុ មានចំនួន០៣ជើងហោះហើរ ចំនួន៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។
នាឱកាសថ្ងៃឆ្លងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត បានរៀបចំនូវការប្រគំតន្ត្រី ការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្រោមការគ្រប់គ្រងសន្តិ សុខសណ្ដាប់ធ្នាប់ល្អប្រសើរ ខណៈតម្លៃអាហារហូបចុក ទីតាំងស្នាក់នៅ បានហក់ឡើងបន្តិចបន្តួចដែលភ្ញៀវអាច ទទួលយកបាន អត្ថបទ៖ គង់ ប៊ុនថា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN