ព័ត៌មាន
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល២ថ្ងៃចុងក្រោយឱកាសឆ្លងឆ្នាំសកល មានករណីក្មេងទំនើងកើតឡើងចំនួន៦ករណី ឃាត់ខ្លួនក្មេងទំនើងបាន ២៣នាក់
ក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរកំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេសបានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបានចំនួន២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូទំនើងឌឺដងប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។
សូមរម្លឹកថា នៅមុនដំណាច់ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់ិងចញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបករណីក្មេងទំនើង។
លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំងមួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ដោយមានត្រឹមតែយន្តការរាជរដ្ឋាភិបាល អាជ្ញាធរ ឬកងកម្លាំងនោះឡើយ ពោលគឺក៏ទាមទារចាំបាច់នូវការអប់រំ ណែនាំ និងតាមដានយ៉ាងសកម្មបំផុតពីឪពុក ម្ដាយ ឬអាណាព្យាបាល ចាស់ទុំក្នុងសហគមន៍ និងលោកគ្រូ អ្នកគ្រូជាដើម។
លោកបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀតដល់យុវជន យុវតីដែលបាននិងកំពុងជ្រុលខ្លួនក្លាយជាមុខសញ្ញាក្មេងទំនើង សូមកែប្រែឥរិយាបទ ងាកមកខិតខំរៀនសូត្រចំណេះដឹងទូទៅ និងជំនាញផ្សេងៗ ដើម្បីអនាគតខ្លួន សេចក្ដីសុខក្រុមគ្រួសារ និងសណ្ដាប់ធ្នាប់សង្គម៕

-
ព័ត៌មាន4 days ago
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន15 hours ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន3 days ago
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
-
ព័ត៌មាន1 week ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
កីឡា1 week ago
អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ
-
ព័ត៌មាន15 hours ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី
-
ព័ត៌មាន15 hours ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក