ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស។ ការលើកឡើងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងា ក្រុមមន្រ្តីមានសមត្ថកិច្ចត្រូវតែរួមសហការគ្នា បើកប្រតិបត្តិការបង្ក្រាបផ្លាកលេខយានយន្តក្លែងក្លាយ ព្រោះទាំងរថយន្ត និងម៉ូតូការបំពាក់ផ្លាកលេខក្លែងក្លាយនៅតែកើតមានឡើង ខណៈផ្លាកលេខក្លែងក្លាយពេលខ្លះមើលអត់ដឹងនោះទេ ដោយសារមានការជាន់លេខដូចគ្នា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំសូមឱ្យយកចិត្តទុកដាក់ ហើយជាពិសេសពិនិត្យក្នុងការបង្កើតក្រុមចល័តមួយ ហើយមានតាប់លេត ហើយមានការស្នើសុំការប្រើប្រាស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីយល់ព្រមទៅលើផ្លាកលេខឡានទាំងអស់នោះ។ មួយក្រុមនោះអត់មានច្រើនទេ ត្រឹមតែ៤ទៅ៥នាក់ប៉ុណ្ណោះ ដោយមានរឿងអីយើងឆែកភ្លាម ព្រោះផ្លាកលេខក្លែងក្លាយយើងមើលអត់ដឹងនោះទេ ព្រោះគាត់ជាន់លេខដូចគ្នា ផ្លាកលេខមួយថាបាត់ គាត់ទៅជាន់លេខមួយទៀត ឲ្យបំពាក់លើឡានមួយទៀត ប៉ុន្តែឡានហ្នឹងវាអត់ត្រូវផ្លាកលេខ។ អីចឹងអាហ្នឹងស្រួលរកទេប៉ុន្តែបើឲ្យយើងមើលភ្នែកទទេថា ផ្លាកលេខហ្នឹងក្លែងក្លាយយើងមើលអត់ដឹងទេ»។
សម្រាប់ការងារបង្កើតក្រុមការងារពិនិត្យផ្លាកលេខក្លែងក្លាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ស្នើឱ្យសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តព្រោះផ្លាកលេខក្លែងក្លាយនៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមជាតិ។ ឯកឧត្ដម បន្ដថា ក្នុងករណីរកឃើញថា ពិតជាមានក្លែងបន្លំលើការធ្វើផ្លាកលេខក្លែងក្លាយត្រូវតែអនុវត្តទោសយ៉ាងតឹងរឹងបំផុត៕
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស។ ការលើកឡើងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ក្រុមមន្រ្តីមានសមត្ថកិច្ចត្រូវតែរួមសហការគ្នា បើកប្រតិបត្តិការបង្ក្រាបផ្លាកលេខយានយន្តក្លែងក្លាយ ព្រោះទាំងរថយន្ត និងម៉ូតូការបំពាក់ផ្លាកលេខក្លែងក្លាយនៅតែកើតមានឡើង ខណៈផ្លាកលេខក្លែងក្លាយពេលខ្លះមើលអត់ដឹងនោះទេ ដោយសារមានការជាន់លេខដូចគ្នា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំសូមឱ្យយកចិត្តទុកដាក់ ហើយជាពិសេសពិនិត្យក្នុងការបង្កើតក្រុមចល័តមួយ ហើយមានតាប់លេត ហើយមានការស្នើសុំការប្រើប្រាស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីយល់ព្រមទៅលើផ្លាកលេខឡានទាំងអស់នោះ។ មួយក្រុមនោះអត់មានច្រើនទេ ត្រឹមតែ៤ទៅ៥នាក់ប៉ុណ្ណោះ ដោយមានរឿងអីយើងឆែកភ្លាម ព្រោះផ្លាកលេខក្លែងក្លាយយើងមើលអត់ដឹងនោះទេ ព្រោះគាត់ជាន់លេខដូចគ្នា ផ្លាកលេខមួយថាបាត់ គាត់ទៅជាន់លេខមួយទៀត ឲ្យបំពាក់លើឡានមួយទៀត ប៉ុន្តែឡានហ្នឹងវាអត់ត្រូវផ្លាកលេខ។ អីចឹងអាហ្នឹងស្រួលរកទេប៉ុន្តែបើឲ្យយើងមើលភ្នែកទទេថា ផ្លាកលេខហ្នឹងក្លែងក្លាយយើងមើលអត់ដឹងទេ»។
សម្រាប់ការងារបង្កើតក្រុមការងារពិនិត្យផ្លាកលេខក្លែងក្លាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ស្នើឱ្យសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តព្រោះផ្លាកលេខក្លែងក្លាយនៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមជាតិ។ ឯកឧត្ដម បន្ដថា ក្នុងករណីរកឃើញថា ពិតជាមានក្លែងបន្លំលើការធ្វើផ្លាកលេខក្លែងក្លាយត្រូវតែអនុវត្តទោសយ៉ាងតឹងរឹងបំផុត៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN