ព័ត៌មាន
អាជ្ញាធរកូរ៉េខាងត្បូង ដែលចុះចាប់ខ្លួនលោក Yoon ប្រឈមមុខយ៉ាងតានតឹងជាមួយសន្តិសុខ និងបាតុករ
អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (០៣ មករា) នេះ បានស្វះស្វែងអនុវត្តដីកាចាប់ខ្លួនដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol ដោយប្រឈមមុខគ្នាយ៉ាងតានតឹងបំផុតជាមួយហ្វូងបាតុកររាប់រយនាក់ និងកងកម្លាំងសន្តិសុខនៅខាងក្នុងនិវេសនដ្ឋានរបស់លោក។

លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះបទចោទបះបោរជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកថ្ងៃទី០៣ ខែធ្នូ ដោយបង្កការភ្ញាក់ផ្អើលដល់កូរ៉េខាងត្បូង ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី និងជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយក្នុងតំបន់។ ការចាប់ខ្លួននឹងក្លាយជាលើកដំបូងសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់តំណែង។

អ្នកតវ៉ា់រយនាក់ព្ាយាមរារាងរថយន្តក្រុមស៊ើបអង្កេតនៅខាងក្រៅនិវេសនដ្ឋានរបស់ Yoon ប៉ុន្តែអាជ្ញាធរស៊ើបអង្កេតបានប្រឹងប្រែងចូលដល់ក្នុងអគារដោយថ្មើរជើង ដើម្បីអនុវត្តដីកាចាប់ខ្លួន ដែលមានសុពលភាពរហូតដល់ថ្ងៃទី០៦ ខែមករា។ នគរបាលរាប់ពាន់នាក់កំពុងស្ថិតនៅទីតាំងនោះដើម្បីធានាសន្តិសុខ។
មេធាវីរបស់ Yoon និយាយនៅថ្ងៃសុក្រថា ការអនុវត្តដីកាចាប់ខ្លួនដោយមិនត្រឹមត្រូវប្រឆាំងនឹងលោក Yoon គឺជារឿងខុសច្បាប់ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ តែមិនបញ្ជាក់លម្អិតឡើយ។ ប្រសិនបើលោក Yoon ត្រូវបានចាប់ខ្លួន ភ្នាក់ងារប្រឆាំងអំពើពុករលួយនឹងមានពេល ៤៨ម៉ោង ដើម្បីស៊ើបអង្កេត ហើយអាចស្នើសុំដីកាចាប់ខ្លួនជាផ្លូវការ បើមិនដូច្នេះទេគឺត្រូវដោះលែងលោក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN