ព័ត៌មាន
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ៨១ម៉ឺនតោន គិតជាទឹកប្រាក់ជាង១ ពាន់លានដុល្លារ
កម្ពុជានាំចេញគ្រប់ស្វាយចន្ទី ក្នុងរយៈពេលជិត ១២ខែ ឆ្នាំ ២០២៤ មានចំនួនសរុប ៨១ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើគិត ជាទឹកប្រាក់មានចំនួនប្រមាណ ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបរយៈពេលក្នុងឆ្នាំ ២០២៣។
ក្នុងរយៈពេលជិត ១២ ខែ គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុក សរុបបានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមជាប់លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំ ចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។
ជុំវិញការផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៤នេះ, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន ថ្លែងប្រាប់ BTV ឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក នេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញនៅក្នុងឆ្នាំ ២០២៤ បានកើនឡើងល្អប្រសើរ។ ចំណែក ការប្រមូលផលវិញ, ចំពោះនៅខេត្តកំពង់ធំ កសិករប្រមូលទិន្នផលគ្រាប់ស្វាយចន្ទី បានគ្របដណ្ត្រហែល ៣០ ភាគរយ នៃ ទិន្នផលទូទាំងប្រទេស ខណៈដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេ នៅលើផ្នែកផលិតកម្មស្វាយចន្ទី ដោយកាលពី ពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ក៏ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំផងដែរ។
ទាក់ទិនការកែច្នៃវិញ, លោក បានឱ្យដឹងថា មកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃក្នុងស្រុកចំនួន ៥២ សហគ្រាស ដោយ បានកែច្នៃគ្រាប់ស្វាយចន្ទីឆៅនៅក្នុងមួយឆ្នាំៗ បានចំនួន ៥០ ម៉ឺនតោន តែក្នុងនោះចំពោះទំហំនៃការការកែច្នៃជាក់ស្តែង បានចំនួន ជាង ២០ ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលសហគ្រាសមួយចំនួនជួបបញ្ហាខ្វះទុនបង្វឹល តែប្រសិនកម្ពុជាអាចកែច្នៃខ្លួនឯងបានក្នុងរង្វង់ ៨០ ភាគរយនៃបរិមាណសរុប កម្ពុជានិងអាចទទួលប្រាក់ចំណេញដល់ ១២០ ភាគរយ។
ជុំវិញការនាំចេញវិញ, លោក អួន ស៊ីឡុត មានក្តីរំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់ កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើន ចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាព កែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០ តោន ក្នុង១ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN