ព័ត៌មាន
វិស័យកសិកម្មក្នុងឆ្នាំនេះនឹងមានកំណើនល្អ គាំទ្រដោយអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការនេសាទ
វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានព្យាករថា កើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការ គាំទ្រពីដៃគូអភិវឌ្ឍន៍នានា។
តាមក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ត្រូវបានរៀប ចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ នឹងបន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើងដល់កម្រិត សក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងសង្គម ត្រូវបានរំពឹងទុកថានឹងកាន់តែមានភាពប្រសើរឡើងជាមុន។
យោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ច កម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយពឹងថា នឹងម្រេចបានកំណើន្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្ស ម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។
ចំពោះកំណើនកើនឡើងនេះបានគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ក្នុងនោះចំពោះវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា និងកើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ ចំណែកអនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃ ការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។
ចំណែកអនុវិស័យចិញ្ចឹមសត្វ, ត្រូវបានព្យាករថា នឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោម ការរំពឹងទុកនូវកំណើនផលត្រីទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាប បទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅ ដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN