ព័ត៌មាន
រយៈពេល១២ខែឆ្នាំ២០២៤ច្រកទ្វាព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិឆ្លងកាត់ចេញចូលមកកម្ពុជាជាង១លាន៥សែននាក់ស្មើនិង១៧២សញ្ជាតិ
ស្វាយរៀង ៖ មន្ត្រីជំនួយការប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយះពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូល មកកម្ពុជា សរុប ១ លាន ៥សែន ៧ម៉ឹន ៨ពាន់ ៦៩៩នាក់ មាន១៧២ សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន២សែន៦ម៉ឺន ៣ពាន់១៦០នាក់ ស្មើនិង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១សែន ៨ម៉ឺន ៧ពាន់ ៦៨៧នាក់ មាន១៧២សញ្ជាត្តិ ស្មើនិង១៦.០៦% ។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយះពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១លាន ៥សែន ២ម៉ឺន ៥ពាន់១៤៣នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល១២ខែ ឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២សែន០ ម៉ឺន៨ពាន់ ៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញំនួន ន ៣សែន០ម៉ឺន១ពាន់២៩០នាក់មាន១៦៧សញ្ជាត្តិ ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយះពេល១២ខែ ឆ្នាំ២០២៤នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមាន សន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៏ និងពលរដ្ឋ ។





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN