ព័ត៌មាន
ឯកឧត្តម សុខ ឥសាន៖ ឫសគល់ថ្ងៃ៧មករា នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ
ខណៈខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នឹងឈានមក ដល់នៅដើមសប្តាហ៍ក្រោយនេះ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានរំលឹកថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករានេះហើយ ដែលនាំឱ្យមានសន្តិ ភាពដល់សព្វថ្ងៃ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន ។
ឯកឧត្តម សុខ ឥសាន ក្នុងកិច្ចសម្ភាសន៍ជាមួយBTV កាលពីពេលថ្មីៗនេះ បានរំលេចអំពីគុណ តម្លៃជាច្រើនមិនអាចកាត់ថ្លៃបាន នៃថ្ងៃ៧មករា ដែលប្រសិនបើគ្មានការរំដោះឱ្យរួចផុតពីក្រញ៉ាំបីសាច ប៉ុល ពត បានទាន់ពេលវេលាទេនោះ ជីវិតរបស់ពលរដ្ឋក្មេងចាស់ពេលនោះ មិនអាចរស់រានមានជីវិតបានទេ។ ប្រជាពលរដ្ឋ ដែលបានរួចផុតពីរបបនោះ បានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃជីវិតទី២របស់ខ្លួន ។
ឯកឧត្តម បានបញ្ជាក់ថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករា នាំឱ្យមានសន្តិភាពមកដល់សព្វថ្ងៃ និង មានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន សូម្បីតែប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងអាណិកជនខ្មែរមកពីក្រៅប្រទេសខ្លះ កវេងផ្លូវដោយសារតែស្ថានភាពនៅរាជធានីភ្នំពេញរីកចម្រើន ។
ការដែលប្រជាពលរដ្ឋបាន និងកំពុងរួមរស់និងរីកចម្រើនដែលកើតចេញពីមនុញ្ញផលនៃសន្តិភាព នាសព្វថ្ងៃនេះ ឯកឧត្តមក៏បានរំលឹចឱ្យឃើញអំពីស្ថានភាពផ្នែកខ្លះនៅលើពិភពលោកដែលបាន និងកំពុង រងទុក្ខលំបាកដោយសារជួបប្រទះសង្គ្រាម ដូច្នេះឯកឧត្ដម អំពាវានវឱ្យប្រជាពលរដ្ឋ និងយុវជនជំនាន់ ក្រោយ ត្រូវមើលឃើញ និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាឱ្យខាងតែបាន។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថានយោបាយទុច្ចរឹតរបស់ជនក្បត់ជាតិបីជំនាន់ ប្រជាពលរដ្ឋ កម្ពុជា បានមើលឃើញអស់ហើយ ជាពិសេសសមាជិក សមាជិកា នៃបក្សប្រឆាំង ជាបន្តបន្ទាប់បានសុំមក រួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលមកដល់ពេលនេះ មានចំនួនរាប់ ម៉ឺននាក់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៨មក ៕អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN