ព័ត៌មាន
រដ្ឋនិងឯកជនជួបគ្នាពិភាក្សា អំពីកម្ចីមានការប្រាក់សមរម្យ ដើម្បីផ្ដល់លទ្ធភាពពលរដ្ឋមានផ្ទះសម្បែងរស់នៅ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបជាមួយភាគីធនាគារជាតិនៃកម្ពុជា រួមទាំងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ និងសមាគមផ្នែកលំនៅដ្ឋានជាដើម ដើម្បីពិភាក្សាអំពីប្រាក់កម្ចី ដែលមានការប្រាក់សមរម្យ ក្នុងការផ្ដល់លទ្ធភាពទៅដល់ប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ។
ដោយកិច្ចប្រជុំ បានពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចី របស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឲ្យអតិថិជន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល ដែលកិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។
ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចីឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុ តាមការប្រកួប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយ ដែលបានបង្កើតការងារ ផ្ដល់ប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកធនាគារ ដូច្នេះការជួបប្រជុំគ្នានាពេលនេះ ក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថាសេដ្ឋកិច្ចជាតិ នឹងដើរទៅមុខប្រកបដោយនិរន្តរភាពផងដែរ ។
ឯកឧត្តមបន្តថា មុននឹងដើរមកដល់ជំហាននៃកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ ហើយអាចដោះស្រាយបញ្ហាដល់កម្រិតមួយ ដែលអាចនិយាយបានថា បានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជា ដោយការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះ បានចុះបញ្ជីដីចំនួន ៣លាន៦សែនក្បាលដី និងនៅសល់ប្រមាណ ១លានក្បាលដីទៀតប៉ុណ្ណោះ នឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា បញ្ហាជម្លោះដីធ្លីប្រមាណ ២ម៉ឺនករណី តាមរយៈគណៈកម្មការសុរិយោដី និងអាជ្ញាធរដោះស្រាយវិវាទដីធ្លី គឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណី ដោយនៅសល់ត្រឹមក្រោម ១ពាន់ករណីប៉ុណ្ណោះ ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជន គឺក្រសួងបានដាក់ឲ្យដំណើរការនូវសេវាគាប់ចិត្ត តាមប្រព័ន្ធអនឡាញ ដោយបានភ្ជាប់នៅ ២៥រាជធានីខេត្តទូទាំងប្រទេស ។
រីឯនៅខេត្តសៀមរាប ឯកឧត្តម បានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជន និងអាជ្ញាធរជាតិអប្សរា ខណៈនៅបឹងទន្លេសាប បានប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ដោយឡែកបញ្ហាបុរីមាន ១០៦ករណី បានដោះស្រាយសម្របសម្រួលបាន ៥៣ករណី ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងអាចដោះស្រាយបានប្រមាណ ៣០ករណីបន្ថែមទៀត ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា ៕អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល