ព័ត៌មាន
អធិការបតីអូទ្រីស នឹងលាលែងពីតំណែង ខណៈកិច្ចចរចាចបង្កើតរដ្ឋាភិបាលម្រុះបរាជ័យ
អធិការបតីប្រទេសអូទ្រីស លោក Karl Nehammer និយាយថា លោកនឹងលាលែងពីតំណែងនៅប៉ុន្មានថ្ងៃខាងមុខ ទាំងតំណែងជាអធិការបតី ទាំងជាមេដឹកនាំគណបក្ស បន្ទាប់ពីកិច្ចពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលចម្រុះបានបរាជ័យ។
អធិការបតីរូបនេះ បាននិយាយថាគណបក្សរបស់លោក គណបក្សប្រជាជនអភិរក្ស (ÖVP) និងគណបក្សសង្គមប្រជាធិបតេយ្យ បានបរាជ័យក្នុងការយល់ព្រមលើបញ្ហាសំខាន់ៗជាច្រើន។
គណបក្សសេរីនិយម Neos ជាភាគីមួយផ្សេងទៀតដែលចូលរួមក្នុងកិច្ចចរចាក៏បានដកខ្លួនចេញកាលពីថ្ងៃសុក្រផងដែរ។
នៅក្នុងខែកញ្ញា គណបក្សសេរីភាពស្តាំនិយមជ្រុល (FPÖ) បានទទួលជ័យជម្នះមិនធ្លាប់មានក្នុងការបោះឆ្នោតសកលរបស់ប្រទេសអូទ្រីស ប៉ុន្តែគណបក្សផ្សេងទៀតបានច្រានចោលការបង្កើតសម្ព័ន្ធភាពក្រុមបក្សចម្រុះជាមួយមេដឹកនាំរបស់គណបក្ស FPÖ លោក Herbert Kickl ។
ក្រុមអ្នកវិភាគបាននិយាយថា ការដួលរលំនៃកិច្ចចរចា អាចនាំឱ្យក្រុមអភិរក្សនិយមចរចាជាមួយក្រុមស្តាំនិយមជ្រុល ឬឈានទៅដល់ការបោះឆ្នោតថ្មីមួយកើតឡើង។
គណបក្ស FPÖ ដែលជាមិត្តនឹងប្រទេសរុស្ស៊ី ធ្លាប់ស្ថិត្ុងក្រុម្រុះកាន់អំណាចកាលពីកន្លងទៅ។ បក្សនេះទំនងជានឹងស្វាគមន៍ការបោះឆ្នោតថ្មី ខណៈការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់ខ្លួនបានកើនឡើងបន្ថែមទៀតចាប់តាំងពីខែកញ្ញា៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN