ព័ត៌មាន
[UPDATE] មនុស្សមួយចំនួនស្លាប់ និងជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល ខណៈព្រិលវាយប្រហារសហរដ្ឋអាមេរិក
ព្យុះរដូវរងាដ៏ធំមួយបានបន្តនាំមកនូវព្រិលធ្លាក់ខ្លាំង ភ្លៀងត្រជាក់ និងដុំទឹកកក ពីតំបន់ Midwest ទៅកាន់តំបន់ពាក់កណ្តាលអាត្លង់ទិក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់។

មន្ត្រីក្នុងសង្កាត់ Jackson County រដ្ឋមីសូរី បាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលជនរងគ្រោះត្រូវបានជួបគ្រោះថ្នាក់ដោយសារថយន្តដឹកសំរាមរអិលសង្កត់លើ។

នគរបាលបាននិយាយថា នៅក្នុងសង្កាត់ Wichita រដ្ឋកាន់សាស់ បុរសអាយុ ២៤ ឆ្នាំម្នាក់ និង ស្ត្រីអាយុ ២៦ ឆ្នាំ បានស្លាប់នៅក្នុង គ្រោះថ្នាក់ ក្រឡាប់រថយន្ត ពេលពួកគេកំពុងធ្វើដំណើរ ។

ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋចំនួន ៧ និងរដ្ឋធានី Washington, D.C ដែលព្រិលធ្លាក់កម្រាស់១៦អ៊ីញត្រូវបានព្យាករ៍។
ព្រិលធ្លាក់កម្រាស់ហូតដល់ ១៨ អ៊ីញក្នុងរដ្ឋរដ្ឋកាន់សាស់ ។ ព្រិលកម្រាស់ជាង៥ ហ្វីតត្រូវបានរាយការណ៍នៅភាគខាងលិចទីក្រុង New York។
ជើងហោះហើរជាង១.៩០០ជើងទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយជើងហោះហើរជាង៥.០០០ ជើង ត្រូវបានពន្យារពេល ចំណែកអតិថិជនរាប់លាននាក់គ្មានថាមពលប្រើប្រាស់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN