ព័ត៌មាន
សម្តេចតេជោ៖ ជនណាដែលប្រឆាំងនឹងថ្ងៃ៧មករា គឺជាជនគាំទ្រឲ្យមានរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងថា ជនណាដែលប្រឆាំងនូវថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឲ្យមានសង្រ្គាម និង របបប្រល័យពូជាសាសន៍នៅកម្ពុជាឡើងវិញ ខណៈថ្ងៃ៧មករានេះគឺជាថ្ងៃដែលបានបើកនូវទំព័រសករាជថ្មីដល់កម្ពុជា គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ សន្តិភាព និងវឌ្ឍនភាពសង្គម។
ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្មារតី៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឲ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។
សម្តេចតេជោ ហ៊ុន សែន បានកត់ធ្ងន់ថា« ៧មករា មានសត្រូវតែ មួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះ របបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណា ដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឲ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅ កម្ពុជា»។
នៅក្នុងអង្គមីទ្ទីងនោះដែរសម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ស្មាមញញឹម ៧មករា បានដិតជាប់ជានិច្ច ក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ ដូច្នេះហើយបានបងប្អូនប្រជាពលរដ្ឋខ្មែរបានប្រសិទ្ធនាមថា «៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។
សម្តេចតេជោ បានបន្ថែមទៀតថា ៤៦ ឆ្នាំបានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ប៉ុន្តែស្មារតីជ័យជម្នះ ៧ មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងបានកំពុងបន្តបំភ្លឺផ្លូវយើងដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង៕អត្ថបទបាន ចក់











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN