ព័ត៌មាន
[BREAKING NEWS] មនុស្សជាច្រើននាក់បានស្លាប់ ខណៈរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ វាយប្រហារតំបន់ទីបេរបស់ចិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងនៅថ្ងៃអង្គារ (០៧ មករា) នេះថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និងអគារបានដួលរលំនៅក្នុងតំបន់ទីបេ របស់ប្រទេសចិន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ បានវាយប្រហារតំបន់ដាច់ស្រយាលនៃភ្នំហិម៉ាឡៃ តាមបណ្តោយព្រំដែនរបស់ប្រទេសជាមួយប្រទេសនេប៉ាល់។

ការរញ្ជួយដីនេះបានវាយប្រហារស្រុក Dingri របស់ប្រទេសចិន នៅជើងភ្នំអេវឺរេស ហើយអាចមានអារម្មដឹង រហូតដល់នេប៉ាល់ និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។ អាជ្ញាធរគ្រាអាសន្នក្នុងតំបន់ត្រូវបានដាក់ពង្រាយទៅកាន់ទីប្រជុំជនក្នុងប្រទេសចិន និងនេប៉ាល់ ដើម្បីវាយតម្លៃការខូចខាតបន្ថែមទៀតពីការរញ្ជួយដី។

ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បានចុះបញ្ជីការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ខណៈគេហទំព័រត្រួតពិនិត្យការរញ្ជួយដីរបស់រដ្ឋាភិបាលអូស្ត្រាលី បានកត់ត្រាការរញ្ជួយដីនេះថាជាកម្រិត ៧,០ រ៉ិចទ័រ។

តំបន់ដែលមានរយៈកម្ពស់ខ្ពស់នៅទីបេនេះ មានប្រជាជនប្រហែល ៦២.០០០នាក់ និងស្ថិតនៅលើផ្នែកខាងប្រទេសចិន នៃភ្នំអេវឺរ៉េស។ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន CENC បាននិយាយថា ខណៈដែលការរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងតំបន់ ប៉ុន្តែការរញ្ជួយចុងក្រោយបំផុតនេះគឺជាកម្លាំងខ្លាំងក្លាបំផុតដែលត្រូវបានកត់ត្រាក្នុងរង្វង់ ២០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល