ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។
មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៥ពាន់នាក់, នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយគតិបណ្ឌិត និងអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ និងដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ ដោយបានបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សម្តេចក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ពិតណាស់ថា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជា អរិយប្រទេសមួយនោះ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិត គឺ «កម្ពុជា ជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០»។ យើងពិតជាសម្រេចបាននូវគោលដៅនេះ ព្រោះថា ៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវ កម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង។ នៅត្រង់ចំណុចនេះ សម្តេចតេជោ សូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីអបអរសាទរនេះយ៉ាងអធិកអធម ជាមួយនឹងការចូលរួមពីមហាជនរួមមាន មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស អាជីវករជុំវិញខេត្ត ដើម្បីរំលឹកដល់វីរភាពនៃយុទ្ធជនអង់អាចក្លាហាន ដែលបានជួយសង្គ្រោះប្រជាជនចេញពីជ្រោះមរណៈ និងបានចាត់ទុក៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន៕ អត្ថបទ រដ្ឋា














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN