ព័ត៌មាន
ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា
នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។
ក្រុមយុវជនចូលរួម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភាជាតិ ដែលបានរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
ប្រជាពលរដ្ឋ រស់នៅភូមិស្រែ សង្កាតត្រយកោះ ្រុងកំពត លោក អ៊ុន សៀត អាយុ៧១ឆ្នាំ បានរំលឹកអំពីអតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោកបានផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឲ្យថែរក្សាសន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មានកម្មវិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN