ព័ត៌មាន
ជ័យជម្នះ៧មករា បានប្រែក្លាយកម្ពុជាពីប្រទេសគ្មានចំណូល ទៅជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ
ភ្នំពេញ ៖ ជ័យជម្នះ ៧ មករា បានប្រែក្លាយកម្ពុជា ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលគ្មានស្គាល់ក្រដាស់ប្រាក់ និងគ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំបានជាង ២ ៧០០ ដុល្លារក្នុងមួយម្នាក់ និងមានទំហំពាណិជ្ជកម្មកើនឡើងជាង ៥០ ពាន់លានដុល្លារ។
ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះ មូលដ្ឋានស្រុកសន្ទុក នៅក្នុងការប្រារព្វមិទ្ទិញអបអរសាទរ ខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ឯកឧត្តមបានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គមិទ្ទិញ ដែលក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៤៦ ឆ្នាំក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជា្មីផងដែរ។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់ខ្លួន។ សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និង ជីវភាពប្រជាជនក៏មានស្ថិរភាព។ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្ត កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ជាក់ស្តែងរយៈពេល៤៦ឆ្នាំ ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាជន ត្រឹម ៥ លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជាង១៧ លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេស មានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយ ជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ២ ៧០០ ដុល្លារ, កម្ពុជាដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំ ពាណិជ្ជកម្មប្រមាណជាង ៥០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញជាង ២៤ ពាន់លានដុល្លារ, និងជាប្រទេស គ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅមានទំហំរាប់ពាន់លានដុល្លារផងដែរ ។
និយាយជារួម, ក្រោយថ្ងៃរំដោះ ៧ មករា រយៈពេល ៤៦ ឆ្នាំ កន្លងមកនេះ ប្រជាជាតិកម្ពុជា បានរស់ជាមួយមុខមាត់ថ្មី ដែលពោរពេញដោយសុខសិរី និងក្តីសង្ឃឹមកាន់តែខ្លាំងក្លា ក្នុងការបោះជំហានទៅរកភាពរុងរឿង និងសុខសុភមង្គលវិបុលភាពកាន់ តែខ្លាំងរាប់នុស្សជំនាន់ក្រោយ និងយូរអង្វែង ដូចនេះ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា, មាន៧ មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ, ហើយ ៧ មករា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធទឹក, ភ្លើង, វត្តអារាម, និងសមិទ្ធផលដ៏សំខាន់ជាច្រើនទៀត៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង