ព័ត៌មាន
អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាព ដែលរកយ៉ាងលំបាកនៅកម្ពុជា
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានអះអាងថា ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ខណៈដែលក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់តែងតែកៀរគរបង្កើតចលនាខុសច្បាប់នានាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម សម្រាប់ការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករឱ្យបានឆាប់បំផុត។
លោកបានថ្លែងថា ការចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ តែមានក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូចកំពុងធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព។ ដូច្នេ្នុងនាមលោកជាអ្នកនយោបាយ និងជាពលរដ្ឋផង សូមប្រកាសគាំទ្រឱ្យមានច្បាប់ភេរវកម្មនៅកម្ពុជា ហើយសូមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិចារណាពីលទ្ធភាពក្នុងការបង្កើតច្បាប់នេះ»។
លោកបន្តថា «ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។
លោក គុជ លី បានចាប់ទុកក្រុមជ្រុលនិយមទាំងអស់នោះជាមេរោគចង្រៃ ចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និងព្យាយាមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងអស្ថេរភាពនយោបាយជាដើម។

ចំណែកលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានច្បាប់ភេរវកម្មនេះ ដើម្បីដាក់ក្រុមជ្រុលនិយម ឬហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ។ គោលបំណង គឺយើងចង់ធានាដល់ការទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។
អ្នកវិភាគរូបនេះបន្ថែមថា វាជាផ្នែកមួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ យុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីមានឱកាសកសាងកម្ពុជាទាំងសេដ្ឋកិច្ច និងនយោបាយដែលជាប្រទេសមួយមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្នុងន័យនេះ អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគ បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។
ពួកគាត់បានប្រកាសប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
សម្តេចបានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងគ្មានអំពើប្រល័យពូជសាសន៍ទៀតនោះទេ៕

-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)