ព័ត៌មាន
វិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថល ជាមូលដ្ឋានសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម
វិស័យឯកជននៅក្នុងឆ្នាំ២០២៥ នេះ នឹងចាប់ផ្តើមពង្រឹកចំណេះដឹង និងការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ការផ្លាស់ប្ដូរ រចនាសម្ព័ន្ធ ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។

លោក នៅ វាសនា អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងជាប្រធានគ្រប់គ្រង ViHAT កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងការទំនាក់ទំនងនេះថា បច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅលើសកលលោក ស្របពេលនៃការរីកចម្រើននេះ កន្លងមកកម្ពុជាក៏បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលយុទ្ធសាស្រ្ត នេះគឺជាការតម្រង់ទិសការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការង្រឹងពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការប្រកួតប្រជែង។
លោកបន្តថា ជុំវិញបច្ចេកវិទ្យានេះ វិស័យឯកជនបានកំពុងពង្រីកខ្លួនការចាប់យកបច្ចេកវិទ្យា ជាពិសេសការចាប់យក ប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Social media) ដែលជាប្រព័ន្ធពេញនិយមមួយ ក្នុងការទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម អាជីវកម្មរបស់ខ្លួន ប៉ុន្តែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់នៅឡើយ គឺទាមទារឱ្យសហគ្រិនត្រូវកាស្វែងយល់បន្ថែម និងចាប់យកប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗជាច្រើន ដូចជាការគ្រប់គ្រងលើផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុជាដើម ដើម្បីឈានទៅការធ្វើអាជីវកម្មឱ្យកាន់ តែរីកចម្រើន។

ទាក់ទិនបច្ចេកវិទ្យានេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅក្នុងឆ្នាំ២០២៥ នេះ ជាទិសដៅរបស់សមាគម គឺមានផែនការជួយពង្រឹង និងពង្រីកចំណេះដឹងដល់សហគ្រិន លើផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់បាន ស្វែងយកបន្ថែម និងការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការធ្វើអាជីវកម្ម តាមរយៈការផ្សព្វផ្សាយការស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើយ៉ាងណាឱ្យសហគ្រិននៅកម្ពុជា អាចឈានថ្ពក់ចាប់ដៃគូពាណិជ្ជកម្ម និងការផ្គត់ផ្គង់ផលិតផលចូលទីផ្សារឱ្យបានច្រើន។
ជុំវិញវិស័យបច្ចេកវិទ្យានេះ, តាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការត្រៀមខ្លួនឆ្លើយ តប ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និងទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានគិតគូរ និងរៀបចំឡើង ដោយផ្អែកទៅលើតម្រូវការជាក់ស្តែង សក្តានុពល ធនធាន និង សមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និងទាំងនៅក្នុងវិស័យឯកជន សម្រាប់ការតម្រង់ទិសការអភិវឌ្ឍ និងដំណើរនបរិវត្តកម្ម ឌីជីថលនៅកម្ពុជា។ បរិវត្តកម្មឌីជីថល នឹងនាំមកនូវបច្ច័យវិជ្ជមានដ៏សន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ពោលគឺជាចន្ទល់ កំណើនថ្មី ដែលមានភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធនាពេលអនាតង ហើយក៏ជាចលកក្នុងការជំរុញក្បាលម៉ាស៊ីន កំណើនសេដ្ឋកិច្ចដែលមានស្រាប់ផង៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN