Uncategorized
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមករដ្ឋាភិបាល
អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖ «បើយើងសង្កេតមើលឱ្យជាក់លាក់ទៅ គឺឃាតកម្មលើលោក លិម គិមយ៉ានេះ គឺអតីតគណបក្សប្រឆាំងជាអ្នកទទួលបានផលចំនេញច្រើនជាងគេ ដើម្បីទាញទម្លាក់ ឬក៏រុញទោសកំហុសទាំងអស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព»។
លោកបញ្ជាក់ថា៖«បើចឹងយើងឃើញថា ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើនរណាជាអ្នកទទួលបានផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្តមួយដែលយើងនិយមហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។
អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិនមនបុគ្គលដែលមានឥទ្ធពលអ្វីនៅក្នុងវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាបុគ្គលដែលមានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មានហេតុផលអ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។
លោក អ៊ុន ដារ៉ា អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានលើកឡើងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមានចេតនាទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និងថៃឱ្យមានភាពល្អក់កកនឹងគ្នា។
លោក អ៊ុន ដារ៉ា បានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុងចិញ្ចឹមកម្លាំងសម្ងាត់ផ្សេងៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយក្នុងការរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។
ក្នុងន័យនេះលោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជាក៏បានសហការជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំងឡាយមកលើរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះករណីនេះកើតឡើងនៅទីនោះ»។
អ្នកឃ្លាំមើលរូបនេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសាផ្សេងទៀតនៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹកដីថៃនោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះតែគំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។
គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម