ភាពយន្ដខ្មែរ
ប្រឈមមុខគ្នាហើយពេលនេះ! ទិតា ចាប់បានថា ខេមា សម្ដែងជាបាត់ការចងចាំប៉ុនណ្ណោះ
ព្រោះតែក្តីច្រណែន និងភាពអត្មានិយមរបស់ ទិតា ធ្វើឱ្យអំពើអាក្រក់មកបាំងមុខនាង ហ៊ានសូម្បីតែធ្វើបាបបងស្រីជីដូនមួយខ្លួន ទាំងដែល ខេមា ខំអាណិតស្រឡាញ់ និងជួយនាងគ្រប់យ៉ាង។
រឿង «ប៉ាពីរជើងល្អ» ពីមួយភាគទៅមួយភាគ សាច់រឿងកាន់តែល្អមើល ពិសេសទៅលើឈុតឆាក សង្គ្រាមស្នេហារបស់ ទិតា ទៅលើ ខេមា និងកូន ហង្ស។

ព្រោះតែក្តីច្រណែន និងភាពអត្មានិយមរបស់ ទិតា ធ្វើឱ្យអំពើអាក្រក់មកបាំងមុខនាង ហ៊ានសូម្បីតែធ្វើបាបបងស្រីជីដូនមួយខ្លួន ទាំងដែល ខេមា ខំអាណិតស្រឡាញ់ និងជួយនាងគ្រប់យ៉ាង។
ជាក់ស្ដែង នៅក្នុងភាគទី ៤៤ ទិតា បានតាមទាន់ថា ខេមា មិនបានបាត់បង់ការចងចាំទេ តាមពិតនាងបានដឹងរឿងគ្រប់យ៉ាងឡើងវិញយូរណាស់មកហើយ ប៉ុន្តែនាងលាក់បាំងវា ដើម្បីចង់ដឹងពីអំពើអាក្រក់របស់ ទិតា។


ក្រោយដឹងភ្លាម ទិតា ក្តៅស្លឹកត្រចៀកមួរម៉ៅ រហូតព្យាយាមមកសម្លាប់ ខេមា ម្ដងហើយម្ដងទៀត ប៉ុន្តែ ជាបុណ្យរបស់ ខេមា នាងដឹងខ្លួនទាន់ពេលវេលា ទើបអាចគេចផុតពីកណ្តាប់ដៃ ទិតា បាន។


រង់ចាំតាមដាននៅរាត្រីយប់នេះ រឿង «ប៉ាពីរជើងល្អ» ភាគទី ៤៤ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ក៏ដូចជាការឡាយក្នុងគណនីផេច Bayon Tv Drama រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៨ ដល់ ៩យប់៕
អត្ថបទដោយ៖ Ha Ti

-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 days ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់