ព័ត៌មាន
ប្រមុខរដ្ឋាភិបាល៖ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់៣ភាគរយ នឹងបន្តកើនឡើងជាលំដាប់
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចតេជោ បានព្យាករណ៍ថា កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣ភាគរយនៅក្នុងឆ្នាំ២០២១ ដែលជាភាពសុទិដ្ឋិនិយមថ្មីមួយ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

«ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើងអាចថា ២,៩ ភាគរយ ៣ភាគរយ ឬ៣អាចលើសពី ៣ភាគរយ ខ្ញុំប្រើថា ជុំវិញ៣ភាគរយ»។
នៅក្នុងច្បាប់ថវិកា សេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងកម្រិត ២,៤ភាគរយ ហើយអង្គការមួយបានវាយតម្លៃកាលពីខែតុលាថា កំណើនស្ថិតក្នុងរង្វង់ ២,៨ភាគរយ។ នេះបើតាមសម្តេចតេជោ។ សម្តេចបានបញ្ជាក់ថា បច្ចុប្បន្នចំណូលជាតិបានកើនឡើង បើទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ប៉ុន្តែពេលនេះរដ្ឋទទួលបានចំណូល ៥០០ ទៅ៧០០ លានដុល្លារ ក្នុងមួយខែ ដោយសម្តេច បានគូសបញ្ជាក់ថា ពេលកំពុងផ្ទុះកូវីដខ្លាំង គឺចំណូលរដ្ឋធ្លាក់ចុះក្រោម៤០០លានដុល្លារ។
កំណើននេះបានមកពីតម្រូវការក្នុងស្រុកមានការកើនឡើង ធ្វើឱ្យកំណើននៃការនាំចូលពន្ធគយរកចំណូលបានបន្ថែម ខណៈដែលវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។

ក្រោយកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋគ្រប់ចំនួនកំណត់ វិបត្តិកូវីដក៏ធ្លាក់ចុះឥទ្ធិពលនៃការឆ្លងរាលដាល នាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាតិគ្រប់វិស័យឡើងវិញ។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា វិស័យសំខាន់ៗដែលជួយទ្រទ្រង់សេដ្ឋកិច្ចឱ្យមានកំណើនឆាប់រហ័ស រួមមាន វិស័យឧស្សាហកម្មរោងចក្រកាត់ដេរ វិស័យកសិកម្ម វិស័យទេសចរណ៍ដែលចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗ និងវិស័យសំខាន់ៗមួយចំនួនទៀត៕
អត្ថបទពី៖ KPT
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង