ព័ត៌មាន
ឯកឧត្តម លី ធុជ ថ្លែងថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងសារជាសំឡេងតាមរយៈប្រព័ន្ធតេឡេក្រាមនៅវេលាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះឲ្យដឹងថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្ត ដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។
តាងនាម សហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអប អរសាទរ និងរីករាយចំពោះព័ត៌មានវិជ្ជមានទទួលបានពីរដ្ឋា ភិបាល នៃសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្តល់ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក នឹងបន្តដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពាក់ព័ន្ធនឹងជំនួយរបស់អាមេរិក និងសូមថ្លែងអំណរគុណដល់គ្រប់ប្រតិបត្តិករទាំងអស់ដែលបានខិតខំប្រឹងប្រែង និងគាំទ្រដល់អនុសាសន៍របស់សម្តេចធិបតី ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមផែនការរបស់អាជ្ញាធរមីនបានដាក់ចេញ៕ អត្ថបទ៖ ភារម្យ







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”