ព័ត៌មាន
NEA ៖ ឱកាសការងារជាច្រើនកន្លែងបន្តបង្ហាញតម្រូវការកម្លាំងពលកម្មគ្រប់មុខជំនាញនិងវិស័យ
រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយព័ត៌មានការងារ ក៏ដូចនាំយកឱកាសការងារជាច្រើនកន្លែង និងគ្រប់វិស័យ នៅតាមបណ្តារោងចក្រ សហគ្រាស និងសាកលវិទ្យាល័យជាដើម ដើម្បីផ្តល់ព័ត៌មានឲ្យខិតជិតដល់អ្នកស្វែងរកការងារក្នុងបំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការចុះផ្សព្វផ្សាយអំពីព័ត៌មានការងារនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ មិនមែនចុះតែក្នុងមូលដ្ឋាន ឬតាមតំបន់ភូមិ ឃុំទេ ប៉ុន្តែលើសពីនេះទៀត ក៏មានចុះតាមគ្រឹះស្ថានឧត្តមសិក្សារាជធានី ជាពិសេសនៅរាជធានីភ្នំពេញផ្ទាល់ជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដែលចុះតាមសាកលវិទ្យាល័យនានា ដូច្នេះប្រសិនបើសិស្ស និស្សិត យុវជន ក៏ដូចជាអ្នកដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរឱកាសការងារ គឺអាចទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានមជ្ឈមណ្ឌការងារចល័តចុះទៅដល់ទីតាំងសាលាដែលសិស្ស និស្សិត កំពុងសិក្សាផ្ទាល់តែម្តង។
ស្របពេលកំពុងចុះផ្សព្វផ្សាយឱកាសការងារជូនដល់អតីតកម្មករ កម្មការិនី រោងចក្រ ហ្វ័តម៉ា (ខេមបូឌា) ខូ អិលធីឌី ដែលរងការឆាបឆេះកាលពីកន្លងទៅនេះ លោក ជិន ខិ បានបញ្ជាក់បន្ថែមថា ក្រៅពីការងារក្នុងវិស័យរោងចក្រ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏មានឱកាសការងារជាច្រើនផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សេវាកម្ម ធនាគារ ឧស្សាហកម្ម និងផ្នែកលក់តាមផ្សារទំនើបជាដើម ដែលមានកិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស នៅក្នុងស្រុក ហើយក៏កំពុងមានតំរូវការកម្លាំងពលកម្មដូចគ្នា។ ដូច្នេះ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ដែលមានបំណងចង់ស្វែងរកការទាំងអស់ អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ ឬតាមមជ្ឈមណ្ឌលការងារចល័តក៏បាន ឬតាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬតាមប្រព័ន្ធតេលេក្រាមជាដើម ដើម្បីចុះឈ្មោះ និងសម្ភាសការងារភ្លាមៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់