ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)
បន្ទាយមានជ័យ៖ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលហូកាប្រចាំខេត្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញ ការិយាល័យជួរមុខ ។
វគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តនិងលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ព្រមទាំង មានសិក្ខាកាមចូលរួមពីបណ្តាលក្រុង-ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សិស្សនិស្សិតជាច្រើនរូប នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា ក្រសួងទេសចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៥រួមមាន៖១-ភាពប្រពួកប្រជែងទេសចរណ៍ ២-ចីរភាពទេសាររណ៍និងទី៣-បរិយាបន្តទេសចរ។ហើយគោលនៅយុទ្ធសាស្ត្រទាំងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥រួមមាន៖១-បង្កើនប្រសិទ្ធភាពនៃការគ្រាប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។២,បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។៣,ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។៤,បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ភាពច្នៃប្រឌិតនិងភាពជាខ្មែរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរនិងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដាមួយតាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផលនិងសេវាទេសចរណ៍ទាំងនៅកម្រិតជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។៥,បង្កើនការអភិវឌ្ឍធនធានគោលដៅទេសចរណ៍អភិវឌ្ឍន៍តំបន់ទេសចរណ៍ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍។
ក្នុងឱកាសនោះដែរលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(បូកា ដើម្បីជ្រើសរើស សិក្ខាកាម និងគ្រូបង្គោលប្រចាំខេត្ត លើមុខជំនាញ ការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ឆុងកាហ្វេ និងមគ្គុសទ្ទេសក៍ទេសចរណ៍សហគមន៍ អមដោយពិធីប្រគល់ វិញ្ញាបនបត្រដល់សិក្ខាកាម ជំនាញ “ការិយាល័យជួរមុខ” ចំនួន ១៤ រូប នៅខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាការល្អប្រសើរណាស់ ព្រោះខេត្តបន្ទាយមានជ័យ យើងបានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមួយយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើរចេញ ចូល តាមផ្លូវគោក របស់អ្នកទេសចរ មកពីគ្រប់ទ្វីបលើពិភពលោកយើងនេះ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះគឺមានសារៈសំខាន់ចំពោះយើងទាំងអស់គ្នា នឹងផ្តល់នូវចំណេះដឹងបន្ត ពិសេសដល់ អ្នកបម្រើការងារក្នុងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ដើម្បីសម្របខ្លួន ជាអ្នកបម្រើភ្ញៀវទេសចរបានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ។យើងម្នាក់ៗក៏ត្រូវចងចាំជានិច្ចថា ទេសចរណ៍ កម្ពុជា ជាទេសចរណ៍ វប្បធម៌ និងធម្មជាតិ” មិនមែនជាទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាត នូវការ ជួញដូរ និងកេងប្រវ័ញផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សតាមគ្រប់រូបភាព ដែលទាក់ទងនឹងវិស័យទេសចរណ៍៕ឃិនសារិទ្ធ

-
ព័ត៌មាន5 days ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន1 week ago
អតីតយុទ្ធជន៤០គ្រួសារនឹងទទួលបានផ្ទះ និងដី ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week ago
ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
-
ព័ត៌មាន17 hours ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន1 week ago
អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
-
ព័ត៌មាន6 days ago
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
-
ព័ត៌មាន17 hours ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានប្រើប្រាស់ នឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់