ព័ត៌មាន
ប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់អូរឬស្សី២
ភ្នំពេញ ៖ ស្នាក់ការគណ:កម្មាធិការគណបក្សសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា បានរៀបចំពិធីកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់ និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចលនាចុះតាមភូមិ ។
ពិធីនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ៧មករា និងមានការចូលរួមពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរឬស្សី២ , លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូឬស្សីទី២ និងមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ លោកលោកស្រី មេភូមិ សមាជិក សមាជិកា សរុបចំនួន៥២នាក់ទៀតផងដែរ ។
ក្នុងអង្គពិធីខាងលើ លោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ៧មករា បានមានមតិសំណេះសំណាល និងផ្តល់បទពិសោធន៍ជាច្រើន ដល់បណ្តាសមាជិកសមាជិកាទាំងអស់ ដើម្បីជាទន់ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជន ឱ្យមានប្រសិទ្ធិភាព ក្នុងគោលដៅ បម្រើដល់ប្រជា និងជាតិមាតុភូមិកម្ពុជា ។
ចុងបញ្ចប់ នៃកម្មវិធី ក៏មានការថតទុកជាអនុស្សាវរីយ៍រវាង គណៈអធិបតី ជាមួយសមាជិកសមាជិកា ដែលកំពុងមានវត្តមាននៅក្នុងអង្គពិធីខាងលើផងដែរ ៕
អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន6 days agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន7 days agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន5 days agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន21 hours agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន7 days agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week agoសម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន6 days agoទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 days agoសាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់