ព័ត៌មាន
ព្រលានយន្តហោះអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅខែកក្កដាខាងមុខនេះហើយ
កណ្ដាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សាងសង់សម្រេចប្រមាណ ៩៤%ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា នៅក្នុងព្រលាននេះ ក្រុមហ៊ុនដែលអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មទាំងអស់បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួនដើម្បីដំណើរការទៅតាមផែនការក្នុងការបើកជាផ្លួវការនៅក្នុងខែកក្កដាខាងមុខនេះ។
លោកឧញ៉ា បានបញ្ជាក់ថា ការងារចុងក្រោយដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃ ញាប់ជើង ដើម្បីបំពេញការងារដែលនៅសេសសល់ហ្នឹង ដើម្បីឈានដល់ការបញ្ចប់ទាំងស្រុង។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ មិនត្រឹមតែរៀបចំដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ គឺយើងមានតាំងពីភោជនីយដ្ឋាន ការលក់វត្ថុអនុស្សាវរីយ៍ ។ល។និង។ល។ មិនតែប៉ុណ្ណោះ ខាងព្រលាន ក៏មានការរៀបចំជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវផងដែរ។
នាឱកាសនោះដែរ លោកឧញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា ស្ថានទូតហ្វីលីពីន ក៏នឹងររៀបចំសាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីនមកសហការជាមួយកម្ពុជា ដោយក្នុងពេលខាងមុខនេះ កម្ពុជានឹងមានការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនោះ សាកលវិទ្យាល័យ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថាសាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមសារព័ត៌មាន CNN កាលពីកន្លងទៅនេះ បានចេញផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា បានជាប់ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្ម១០ផ្សេងទៀត។ ព្រលានថ្មីនេះនឹងក្លាយជាឆ្នាំពោរពេញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងសមត្ថភាពដ៏ល្អឯកផ្នែកវិស្វកម្ម។ សូមបញ្ជាក់ទៀតថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ ឈិត បូរ៉ាវី















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា