ព័ត៌មាន
ឯកឧត្តម ហេង រតនា អំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទៅកាន់ប្រជាពលរដ្ឋឱ្យបានគ្រប់គោលដៅ
កណ្តាល៖ ឯកឧត្តម ហេង រតនា អំពាវនាវដល់សមាជិក-សមាជិកាបក្សជាសិក្ខាកាមទាំងអស់ ដែលទើបបញ្ចប់វគ្គដោយជោគជ័យហើយនោះ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សបន្តទៅកាន់ប្រជាពលរដ្ឋឱ្យបានគ្រប់គោលដៅ និង ត្រូវរួមគ្នាខិតខំអូសទាញសមាជិកពីបក្សប្រឆាំងមកបន្ថែមទៀត ដើម្បីគាំទ្រ និងបង្កើនប្រៀបឈ្នះភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ជាតិកាន់តែរុងរឿងរីកចម្រើនតរៀងទៅ ក្រោមដំបូលនៃសុខសន្តិភាព ។
ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកណ្តាល និងប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបិទវគ្គអប់រំនយោបាយ របស់គណៈកម្មាធិការគណបក្សស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកលើកដែក ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា បានថ្លែងកោតសសើរដល់គ្រូឩទ្ទេសដែលបានបណ្តុះបណ្តាល និង បញ្ជ្រៀបឲ្យមានកាយល់ដឹងពីគោល នយោបាយគណបក្យប្រជាជនកម្ពុជាដល់សិក្ខាកាមដែលបានចូលរួមទាំង១២០រូបនោះ។ ឯកឧត្តម ក៏បានអបអរសាទរ ចំពោះវគ្គសិក្សាវគ្គទី១ ជំនាន់ទី៣២ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់មន្រ្តីគណបក្សដែលជាសិក្ខាកាមទាំង១២០រូប ដែលសម្រេចបានយ៉ាងល្អក្នុងវគ្គ។
ឯកឧត្តម ហេង រតនា មានប្រសាសន៍បន្ថែមទៀតថា ការរៀនសូត្រក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស គឺជាការងារចាំបាច់សម្រាប់មន្ត្រីគណបក្សគ្រប់រូប ព្រោះថា តាមរយៈការរៀនសូត្រនេះ ផ្តល់ឲ្យសិក្ខាកាមនូវចំណេះដឹងលើផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំងកាន់តែរឹងមាំឡើង សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង ទាំងក្នុងការងារកសាងគណបក្ស ទាំងក្នុងការងារជំនាញនៅតាមស្ថាប័ន អង្គភាពរបស់ខ្លួន ក៏ដូចក្នុងការងារពង្រឹងមូលដ្ឋាន ។
បើតាមលោក ចាប ច័ន្ទវិទ្យា ប្រធានគណៈកម្មាធិការគណបក្សស្រុកលើកដែក បានឲ្យដឹងថា វគ្គអប់រំនយោបាយមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២០- ២១-២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរួមមានការឧទ្ទេសនាមឯកសារមេរៀន ការពិភាក្សា ការឆ្លើយសំណួរ និងធ្វើតេស្តវាយតម្លៃមុនដំណើរការវត្ត ក្រោយពេលបញ្ចប់វគ្គអប់រំនយោបាយ និងបូកសរុបលទ្ធផលវគ្គ។ រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាសម្រាប់ផ្តល់ជូនសិក្ខាកាមម្នាក់ៗនិង រៀបចំបទបញ្ជាផ្ទៃ ក្នុងសម្រាប់វគ្គ របាយការណ៍ បញ្ជីគ្រប់គ្រងវត្តមានសិក្ខាកាម។
លោកបន្តឲ្យដឹងថា សិក្ខាកាមទាំងអស់បានស្វែងយល់ពីកលល្បិចក្រុមអគតិមួយចំនួន ដែលនៅតែបន្តធ្វើសកម្មភាពជាចំហ និង សម្ងាត់តាមគ្រប់មធ្យោបាយធ្វើការឃោសនាបំភ្លៃការពិត ញុះញង់ បញ្ចុះកំហឹងប្រជាជន ប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានឯកភាពគ្នាអំពីទស្សនៈ និងវាយ តម្លៃប្រកបដោយស្មារតីសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែបន្តស្ថិតក្នុងឧត្តមភាព និង ប្រៀបខ្លាំងក្នុងការដឹកនាំប្រទេស ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយធានាបាននូវសុខដុមរមនានៃសង្គមជាតិទាំងមូល ៕ អត្ថបទ,ភារម្យ










-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន22 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍