ព័ត៌មាន
ក្រសួងអប់រំ ប្រកាសបើកសាលាឌីជីថល ដើម្បីជំរុញសិស្សដើរទាន់បច្ចេកវិទ្យា AI
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយតាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំរុញសិស្សចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI គឺមានគោលដៅជំរុញបង្ហាត់បង្រៀនប្រព័ន្ធបច្ចេកវិទ្យាAI តាមសាលារៀន និងជួយឲ្យសិស្សានុសិស្ស ជាពិសេសយុវជនជំនាន់ថ្មីអាចទទួលបាននូវចំណេះដឹងថ្មីៗទាន់ពេលវេលា ហើយអាចឈានទៅរកលើកកម្ពស់គុណភាពអប់រំ ឲ្យដើរទាន់និន្នាការសកល នៃការរីកចម្រើនបច្ចេកវិទ្យាAI។
ឯកឧត្តម បន្តថា បច្ចុប្បន្នក្រសួងក៏កំពុងជួបបញ្ហាប្រឈម ងជួបបញ្ហាការកង្វះបន្ទប់សិក្សា និងកង្វះគ្រូបង្រៀនលើកផ្នែកAI នៅតាមសាលាឌីជីថលកម្ពុជា ហើយក្រសួងក៏កំពុងខិតខំពន្លឿនការដោះស្រាយ និងប្រើប្រាស់AI ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលំអរប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បីយុវជនកម្ពុជា ទទួលបាននូវបំណិនឌីជីថល និងAI ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយការវិនិយោគលើហិរត្ថារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ថ្លែងថា នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ ទូទាំងប្រទេស មានសាលារៀនចំនួន១៩៥៩១សាលា ក្នុងនោះសាលារៀនសាធារណៈមានចំនួន ១៣៩៤៨សាលា និងសាលារៀនឯកជន មាន២២៩៥សាលា និងសាលាមត្តេយសហគមន៍មានចំនួន៣៣៤៨កន្លែង ដោយឡែកគ្រឹះស្ថានឧត្តមសិក្សាមានចំនួណ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមានចំនួន៧៩កន្លែង និងមានសិស្ស និស្សិតកំពុងសិក្សាសរុបមានចំនួនជាង៤លាន១៧ម៉ឺននាក់។
សម្រាប់ការងារលើកកម្ពស់អប់រំឌីជីថលវិញ ក្រសួងអប់រំ ក៏បានអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈតាមរយៈការបង្កើតវគ្គសិក្សា ហើយរហូតមកដល់បច្ចុប្បន្នមានអ្នកប្រើប្រាស់ថ្នាលសាលាឌីជីថលចំនួនជាង៩៦០០០នាក់ និងមានសាលារៀនចំនួន៤៨៥សាលា និងមានអ្នកប្រើប្រាស់កម្មវិធីត្រីវិស័យចំនួនជាង១២ម៉ឺនគណនី។
សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នឹងប្រារព្វរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រោមប្រធានបទ អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា