ព័ត៌មាន
អ្នកជំនាញចាត់ទុកយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាសប្រជាពលរដ្ឋពង្រីកអាជីវកម្ម
អ្នកជំនាញ ចាត់ទុកយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនៃការផ្លាស់ប្តូរអាជីវកម្ម ពីតូចទៅធំ, ពីការទទួលបានប្រាក់ចំណូលតិចតួច ឈានទៅរកប្រាក់ចំណូលកាន់តែច្រើន ការចូលរួមបង្កើតការងារ និងការចូលរួមក្នុង សេដ្ឋកិច្ចជាតិ។
លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV អំពី យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលនេះថា ប្រទេសដែលមានលំហូរសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋ មានជីវភាពធូរធារ មិនមែនពឹងផ្អែកទៅលើសហគ្រាស ឬឧស្សាហកម្មធំៗទាំងស្រុងនោះទេ ពោលគឺការចូលរួមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឈានចូលទៅក្នុងប្រព័ន្ធ ដើម្បីរួមគ្នាក្លាយជាកំលាំងចលករដ៏សំខាន់នៅក្នុងចំណូលសេដ្ឋកិច្ច ដែលអាចកែលម្អដល់ជីវភាពរស់នៅ របស់ប្រជាជន តាមរយៈការទទួលបានប្រាក់ចំណូលកាន់តែសមរម្យ ជាសង្គមមួយដែលរីកចម្រើន និងស៊ីវីល័យ។
លោក បន្តថា ជុំវិញបញ្ហានេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា តែងតែយកចិត្តទុកដាក់ ជាពិសេសមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ក្នុងកម្រិតមីក្រូ និងតូច ដើម្បីជំរុញលើកទឹកចិត្តឱ្យពួកគាត់ផ្លាស់ប្តូរអាជីវកម្ម ពោលគឺការអភិវឌ្ឍអាជីកម្មពីលក្ខណៈគ្រួសារ ឬពីអាជីវកម្មតូចទៅជាអាជីវកម្មធំ ជាក់ស្តែងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល នេះគឺជាឱកាស ក្នុងការពង្រឹងនិងពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគាត់ ដើម្បីការឈានចូលទៅក្នុងប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងថា បច្ចុប្បន្នសកលោកមានការប្រែប្រួលលឿន និងភាព ប្រាកដប្រជាកាន់តែខ្ពស់ ដែលបញ្ហានេះទើបរាជរដ្ឋាភិបាលកែលម្អរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសម្ទុះលឿន ធ្វើ យ៉ាងណាឱ្យធននិងវិបត្តិ, ដូច្នេះសូមបងបងប្អូនចុះឈ្មោះឱ្យបានទាំងអស់គ្នា ការចុះឈ្មោះគឺការកំណត់នូវអត្តសញ្ញាណ ដែលធ្វើឱ្យ បងប្អូនមានលទ្ធភាពទទួលបានអត្ថប្រយោជន៍ ព្រោះបច្ចុប្បន្នគឺយើងនូវខ្វះទិន្នន័យនេះនៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការងារ ចុះឈ្មោះនេះគឺមិនពាក់ព័ន្ធនិងពន្ធដារ ដូចការចុះបញ្ជីការរបស់ក្រុមហ៊ុន សហគ្រាសផ្សេងៗនោះទេ ពោលគឺការចុះឈ្មោះដោយស្មោះ ចិត្ត គ្មានការបង់ថ្លៃ ឬការចាប់បង្ខំនោះឡើយ។
សូមបញ្ជាក់ថា ជុំវិញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ នេះ គណៈកម្មាធិការ ទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស បានចំនួនជាង ១៨,៥០០ នាក់ ក្នុងនោះបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជានិយោជិត មានចំនួនជាង ១,២០០ នាក់, សហគ្រាសធុនមីក្រូ ៨៦៤ នាក់ និងស្វ័យនិយោជន៍ មានចំនួនជាង ១៦,៣០០ នាក់៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន1 week ago
ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
-
ព័ត៌មាន1 week ago
អតីតយុទ្ធជន៤០គ្រួសារនឹងទទួលបានផ្ទះ និងដី ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week ago
អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
-
ព័ត៌មាន7 hours ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានប្រើប្រាស់ នឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់
-
ព័ត៌មាន7 hours ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា