ព័ត៌មាន
គណៈប្រតិភូគណៈកម្មការទី៤នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះវិហារ
គណៈកម្មការទី៤នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មាធិការទី៤នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់ អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរមុខងារសាធារណៈ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តព្រះវិហារ។
កិច្ចការធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមគណៈប្រតិភូអមដំណើរ ប្រធាន និងតំណាងព្រះរាជអាជ្ញាអមសាលាសាលាដំបូងខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក មិន ស៊ីថា បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ខេត្ត និងលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាពដែលមានសក្តានុពលសំខាន់ៗក្នុងខេត្តព្រះវិហារ ដែលមានដូចជា វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យ ទេសចរណ៍ និងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុង ព្រមទាំងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។
ជាមួយគ្នានេះ លោក ក៏បានលើកឡើងអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាការងារអាទិភាពចម្បងមួយ ដែលមានភាពប្រទាក់ក្រឡា ក្នុងការអនុវត្តអភិក្រមរបស់រាជរដ្ឋាភិបាលចំនួន៥ គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដើម្បីកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ។ ព្រមទាំងបានគាំទ្រ និងជំរុញដល់មន្ទីរជំនាញក្នុងការកសាងសមត្ថភាព និងបំពេញលក្ខណសម្បត្តិសំខាន់ៗ មួយចំនួនដូចជា ការកសាងធនធានមនុស្ស, ការៀបចំយន្តការ និងរបៀបរបបការងារ, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសហការការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ។ បានចុះបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់នៅតាមក្រុង ស្រុកទាំង៨ ចំនួន៤៨លើក និងបានចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ ១៤៦អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ចំនួន ២៦ក្រុមហ៊ុន ដែលបានវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។និងបានសហការគាំទ្រដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធក្នុងការតាមដាន និងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត និងការរៀបចំវេទិកាសាធារណៈចំនួន ១៥លើក ដែលមានសមាសភាពចូលរួមសរុប ៥.៦៣០នាក់ និងបានទទួល-ដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងការងារអធិការកិច្ចចំនួន ០២ករណី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មាធិការទី៤នៃព្រឹទ្ធសភា បានលើកឡើងថា នឹងពាំនាំយកនូវរបាយការណ៍ព័ត៌មានបច្ចុប្បន្នភាព ដែលទទួលបានពីអង្គប្រជុំនាថ្ងៃនេះទៅជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា និងជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាបន្តទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយអំពីសមិទ្ធផលការងារថ្មីៗ របស់ព្រឹទ្ធសភា និងគណៈកម្មការទី៤ នៃព្រឹទ្ធសភា នាឱកាសនោះផងដែរ។

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន3 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន2 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់