ព័ត៌មាន
សម្ដេចធិបតីផ្ដល់គោលការណ៍ដល់ក្រសួងអប់រំឱ្យផ្ដល់កិច្ចសន្យាដល់គ្រូកិច្ចសន្យាពី១ឆ្នាំឡើងទៅ២ឆ្នាំ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំឱ្យផ្ដល់កិច្ចសន្យាដល់គ្រូកិច្ចសន្យាដំឡើងពីរយៈពេល១ឆ្នាំ ទៅដល់រយៈពេ២ឆ្នាំដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន និងគុណវុឌ្ឍិគ្រូបង្រៀននៅថ្នាក់បឋមសិក្សា និងកម្រិតមូលដ្ឋានដែលកំពុងខ្វះគ្រូ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តផ្ដល់អាទិភាពខ្ពស់ដល់វិស័យអប់រំ ជាពិសេសការអប់រំនៅថ្នាក់មូលដ្ឋាន ឬថ្នាក់បឋមសិក្សា ដូច្នេះការគិតគូរពីគុណវុឌ្ឍគ្រូបង្រៀន គឺជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់តាំងពីអាណត្តិមុនៗមករហូតដល់អាណត្តិទី៧នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ដើម្បីកាត់បន្ថយការលំបាក និងផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនជាប់កិច្ចសន្យាសន្យា សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ ឱ្យដំឡើងការធ្វើកិច្ចសន្យាជាមួយគ្រូបង្រៀនពីរយៈពេលខ្លី គឺ១ឆ្នាំ ឡើងទៅរយៈពេល ២ឆ្នាំវិញ ដើម្បីរក្សានិរន្តរភាពគ្រូបង្រៀនផង និងរក្សាបាននូវគុណវុឌ្ឍិគ្រូបង្រៀននៅថ្នាក់មូលដ្ឋានជាពិសេសថ្នាក់បឋមសិក្សានេះឯង។
សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងអប់រំ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុបមាន ១៩.៥៩១ ក្នុងនោះ សាលារៀនសាធារណៈមាន ១៣.៩៤៨ សាលា សាលារៀនឯកជន ២.២៩៥ សាលា និងមត្តេយ្យ សិក្សាសហគមន៍ ៣.៣៤៨កន្លែង។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុង នោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥។ សិស្ស និង និស្សិតសរុប ៤.១៧១.៩៦២ នាក់ ក្នុងនោះ ទី១ កុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨% និងអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំកើនឡើងពី ៦៥.៤% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅឆ្នាំសិក្សា ២០២៤-២០២៥។ ទី២ សិស្សបឋមសិក្សាសរុប ២.២៦១.២១៦នាក់ ស្រី ៤៨% និងអត្រាពិតនៃការសិក្សាកើន ឡើងពី ៩៩.៦% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅឆ្នាំសិក្សា ២០២៤-២០២៥៕
អត្ថបទ៖ វ៉ន ដារ៉ា

-
ព័ត៌មាន1 week ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន1 week ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន1 week ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន2 days ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា