ព័ត៌មាន
ក្នុងឆ្នាំ២០២៤ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង សម្រេចបានលទ្ធផលល្អប្រសើរតាមផែនការរបស់ថ្នាក់លើប្រគល់ជូន
កំពង់ឆ្នាំង៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង,លោកនាយសេនាធិការរង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ ចំណុះ យោធភូមិភាគពិសេស លោក មេបញ្ជាការរង នាយសេនាធិការរង ព្រមទាំងនាយ-ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងជាច្រើនរូប ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អោយដឹងថា៖ ការបំពេញភារកិច្ចនាឆ្នាំកន្លងមក រហូតមកដល់បច្ចុប្បន្ន កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការរបស់ថ្នាក់លើ ដូចជា ការងារស្នូល ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារមូលដ្ឋាន ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ការសហការបង្ក្រាបបទល្មើសនេសាទ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលអង្គភាពកំពុងប្រតិបត្តិការដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ។
លោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស បានថ្លែងកោតសរសើរដល់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ ដែលបានដឹកនាំអង្គភាព និងខិតខំបំពេញការងារដែលថ្នាក់លើប្រគល់ជូន អោយមានការរីកចម្រើន ទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។ លទ្ធផលដែលអង្គភាពទទួលបាន គឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងមូល ដែលបានចូលរួមគិត រួមធ្វើ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគពិសេស ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដូចជាការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅឋាន ជាពិសេស ការងារសហការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា














-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន19 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍