ព័ត៌មាន
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន អញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបការងារយោធាសន្តិសុខ និងលើកទិសដៅការងារបន្ត
បញ្ជាការដ្ឋានទ័ពពិសេសបានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផែនការសកម្មភាពការងារយោធាឆ្នាំ២០២៥របស់ខ្លួនពេញ១ថ្ងៃ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរង បញ្ចាការដ្ឋានទ័ពពិសេសបានអានរបាយការណ៍បូកសរុបការងារយោធា សន្តិសុខឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់ថា៖ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាមានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះកងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមស្តា និងអភិវឌ្ឍប្រទេសជាតិទទួលបានភាពរីកចំរើន។
ដោយឡែកនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសបានចូលរួមចុះជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សង្គ្រោះគ្រប់ហេតុការ នៃគ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ។ ក្រៅពីការងារចូលរួមកិច្ចការស្នូលរបស់កងយោធពលខេមរភូមិន្ទ ទៅតាមទួនាទីភារកិច្ច បញ្ជាការដ្ឋានទ័ពពិសេសបានដំណើរការហ្វឹកហ្វឺនជំនាញទ័ពពិសេស ជំនាញប្រឆាំងភេវរកម្ម ជំនាញឆត្រយោង និងជំនាញផ្សេងៗជាច្រើនទៀត ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្លួនទទួលបានជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ជំនួសមុខឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃសម្រេចបានរបស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្នុងឆ្នាំកន្លងទៅ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគ្រប់កងឯកភាពចំណុះ ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ចាការ កងទ័ពជើងគោក ដែលបានដាក់ចេញ។
ក្នុងពិធីបិទអង្គសិក្ខាសាលានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តល់កិតិ្តយសប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នាំ២០២៤ និងនាំយកថវិកាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចំនួន៤០០០០០០រៀល(បួនលានរៀល)ឧបត្ថម្ភដល់កម្មវិធីបិទសិក្ខាសាលនេះផងដែរ៕



















-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា